មកស្ដាប់មិត្តរួមបន្ទប់របស់ George Floyd ម្នាក់ទម្លាយអាថ៍កំបាំងថាតើគាត់ជាមនុស្សប្រភេទណា ទើបបានជាប៉ូលិសធ្វើបែបនេះមកលើគាត់

មិត្តរួមបន្ទប់របស់គាត់បាននិយាយថា ក្រដាសប្រាក់២០ដុល្លារក្លែងក្លាយ ដែលបានបង្កឱ្យមានការចាប់ខ្លួន George Floyd និងសោកនាដកម្មដ៏ខ្លោចផ្សានេះ ប្រហែលមិនមែនជាលុយក្លែងក្លាយនោះទេ ហើយប្រសិនបើវាជាលុយក្លែងក្លាយមែន Floyd ប្រហែលមិនបានដឹងថាវាជាលុយក្លែងក្លាយនោះទេ ហើយបានចាយវាដោយអចេតនា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣មិថុនា។

មិត្តរួមបន្ទប់ជាង ៤ ឆ្នាំរបស់ Floyd ឈ្មោះ Alvin Manago វ័យ ៥៥ ឆ្នាំបានប្រាប់វេបសាយ DailyMail ថា Floyd គឺជាមនុស្សត្រង់និយាយតែការពិតមិនចេះលាក់លៀម ហើយប្រសិនបើគាត់បានប្រើលុយក្លែងក្លាយនៅហាងទំនិញមុនពេលគាត់ស្លាប់ វាគឺប្រហែលជា "អចេតនា"។

លោក Manago និយាយថា "ខ្ញុំមិនដែលឃើញ Floyd ចាយលុយក្លែងក្លាយម្តងណាឡើយ។ ប្រសិនបើគាត់ព្យាយាមហុចក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ វាជាអចេតនា។ គាត់ប្រហែលជាមិនបានដឹងថាវាជាលុយក្លែងក្លាយនោះទេ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាបុគ្គលិកក្នុងហាងមិនប្រាប់គាត់ថាលុយ ២០ដុល្លារនោះក្លែងក្លាយ។ ពួកគេសុទ្ធតែស្គាល់គាត់។ គាត់ជាអតិថិជនប្រចាំនៅហាងនោះ"។

Manago និង Floyd ស្គាល់គ្នា នៅពេលធ្វើការជាមួយគ្នានៅក្លឹប Conga Bistro Bar and Grill។ ពេលនោះ Floyd គឺជាសន្តិសុខ និង Manago គឺជាអ្នកក្រឡុកស្រា។ Manago និយាយថា ពួកគេបានស្នាក់នៅបន្ទប់រួមគ្នាជិត ៤ឆ្នាំ និងចាត់ទុកគ្នាជាមិត្តល្អបំផុត។

លោក Manago បានបន្ថែមថា Floyd ចេះផឹកស្រាបៀរតែមួយកែវឬមួយកំប៉ុងប៉ុណ្ណោះ ហើយគាត់មិនដែលស្រវឹង ឬ ធ្លាប់ជក់គ្រឿងញៀននោះឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត