បុគ្គលិកខ្លះរបស់ក្រុមហ៊ុន Facebook ដើរចេញពីការងារ ព្រោះខឹងចៅហ្វាយរបស់ខ្លួន Mark Zuckerberg មិនព្រមធ្វើចំណាត់ការលើ Post របស់លោកត្រាំ

ក្រុមមេដឹកនាំសិទ្ធិស៊ីវិលមួយបានព្រមានថា លោក Mark Zuckerberg កំពុងបង្កើត "ទម្លាប់គ្រោះថ្នាក់" ដោយអនុញ្ញាតឱ្យ Post មួយរបស់លោកដូណាល់ត្រាំបន្តមាននៅលើបណ្តាញសង្គម Facebook ដដែល។ 

សេចក្តីថ្លែងការណ៍របស់ពួកគេបានធ្វើឡើងបន្ទាប់ពីមានការតេពិភាក្សាជាវីដេអូជាមួយស្ថាបនិកក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ។

Post របស់ប្រធានាធិបតីអាមេរិកអំពីការតវ៉ារីករាលដាលបន្ទាប់ពីមរណភាពរបស់លោក George Floyd ត្រូវបានបិទបាំងដោយបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុនសម្រាប់ការ "ជំរុញទឹកចិត្តឱ្យប្រព្រឹត្តអំពើហិង្សា"។

បុគ្គលិក Facebook ក៏បានបញ្ចេញកំហឹងចំពោះនិយោជករបស់ពួកគេផងដែរ ដោយអ្នកខ្លះបានដើរចេញពីការងារ (ដែលធ្វើពីផ្ទះ)។

នៅក្នុងសារបង្ហោះនោះប្រធានាធិបតីអាមេរិករូបនេះបានសរសេរថាគាត់នឹង "បញ្ជូនឆ្មាំជាតិ" ហើយបានព្រមានថា "នៅពេលដែលការលួចប្លន់ចាប់ផ្តើមការបាញ់ប្រហារចាប់ផ្តើម"៕ ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត