អតីតបវរកញ្ញារដ្ឋមីននីសូតា ដែលលែងលះប្តីជាអតីតប៉ូលិសឃាតករ ឥឡូវស្នើសុំដូរនាមត្រកូលថែមទៀត

នៅក្នុងការដាក់ពាក្យលែងលះរបស់នាងពីអតីតមន្រ្តីប៉ូលិសឈ្មោះ Derek Chauvin នាង Kellie Chauvin អតីតបវរកញ្ញាឯកប្រចាំរដ្ឋមីននីសូតា បានស្នើសុំដូរនាមត្រកូល និងដូរឈ្មោះម្ចាស់ផ្ទះរបស់ពួកគេផងដែរ។

នាង Kellie Chauvin បានបែកពីប្ដីរបស់នាងនៅថ្ងៃទី២៨ ឧសភា ពោលគឺមួយថ្ងៃមុនពេលគាត់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតបី និងឃាតកម្មកម្រិតពីរសម្រាប់ការស្លាប់របស់ George Floyd នេះបើយោងតាមឯកសារលែងលះដកស្រង់ដោយ CNN។

Kellie Chauvin និយាយថា ក្នុងឯកសារលែងលះ នាងចង់ប្ដូរនាមត្រកូលចេញ។ នាងមិនបាននិយាយថានឹងដកចេញនាមត្រកូលមួយណានោះទេ នៅពេលឯកសារលែងលះធ្វើរួចរាល់ ប៉ុន្តែឯកសារលែងលះនោះកត់សម្គាល់ថាពីមុននាងមានឈ្មោះថា Kellie Thao និង Kellie Xiong៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត