បុរសម្នាក់ចងកសម្លាប់ខ្លួនបានសម្រេច

កណ្តាល​ ៖​ បុរសម្នាក់ដែលបានព្យាយាមលេបថ្នាំសម្លាប់ច្រើនលើមិនបានសម្រេច​ ចុងក្រោយបានចងកសម្លាប់ខ្លួនបានសម្រេច​ កាលពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២០ ដឹងកើតហេតុវេលាម៉ោង ៥ និង៣០នាទីល្ងាចនៅចំណុច ផ្ទះរបស់ឈ្មោះ សែម ឡៃស៊ីម (ប្រពន្ធជនរងគ្រោះ) ស្ថិតក្នុងភូមិព្រែកភូមិ  ឃុំជ្រោយតាកែវ  ស្រុកកោះធំ ខេត្តកណ្តាល​។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ហ៊ាម ហេន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករមានទីលំនៅៗភូមិ ឃុំ កើតហេតុ។ វត្ថុតាងបន្សល់​ មានខ្សែនីឡុងពណ៌ស ប្រវែង០៦ម៉ែត្រ។ 

តាមការសួរបំភ្លឺឈ្មោះ សែម ឡៃស៊ីម អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះ បានឲ្យដឹងថា​ រយៈកាលកន្លងមកជនរងគ្រោះ ហ៊ាម ហេន ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាត ផឹកថ្នាំពុលពីរលើករួចមកហើយ តែត្រូវបានបង ប្អូនសាច់ញាតិជិតខាងជួយសង្រ្គោះទាន់ពេល។ 

លុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៣ និង៣០នាទីរសៀល គាត់ជាប្រពន្ធឃើញប្តីដែលជាជនរងគ្រោះកំពុងធ្វើកិច្ចការងារនៅផ្ទះគាត់ បានចេញពីផ្ទះទៅទិញម្ហូបនៅផ្សារវត្តដើមពោធិ៍ក្នុងភូមិក្រោយពីទិញម្ហូបបានក៏ត្រឡប់មកផ្ទះវិញ មិនឃើញប្តីដែលជាជនរងគ្រោះទេ ឃើញតែទ្រនាប់ជើងនៅមាត់ជណ្តើរផ្ទះរបស់ខ្លួន ក៏នឹកឃើញថា​ "ប្តីរបស់ខ្លួនឡើងសម្រាកនៅលើផ្ទះ ក៏ចំអិនធ្វើម្ហូបអាហារ"។ 

លុះនៅវេលាម៉ោងប្រមាណ៥ និង៣០នាទីល្ងាចថ្ងៃដដែលបានឱ្យកូនរបស់ខ្លួនឡើងទៅហៅ ជនរងគ្រោះមកហូបបាយ តែកូនមកវិញប្រាប់ថា​ឪពុករបស់ខ្លួនបានធ្វើអត្តឃាតចងកដោយខ្សែនីឡុង នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយឮដូចនេះខ្លួនក៏ឡើងលើផ្ទះទៅមើលឃើញប្តីរបស់ខ្លួនធ្វើអត្តឃាតចងកស្លាប់មែនក៏បានប្រាប់បង ប្អូនជិតខាងនឹងរាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញនៃអធិការដ្ឋាន ស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការដោយសហការជាមួយប៉ុស្តិ៍រដ្ឋបាល អាជ្ញារធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ និងគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព។

តាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងកពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread