adverise with khmeread 567232fc 023a 429f a1a6 5649b4f1343e

ឆបោក​លុយ​រាប់ពាន់​ដុល្លារ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

     ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សាលា​ក្រៅ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៩ ​ខែមីនា​ ឆ្នាំ​២០១៦ ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​ឆបោក​លុយ​ថៃ​៣១​ម៉ឺន​បាត​និង​ប្រាក់​អាមេរិក​២​ពាន់​ដុល្លារ។​

     ប៉ូលិស​និយាយថា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សៀក ចិន្តា ហៅ​តាំង​ហ្គោ​អាយុ​៣៨​ឆ្នាំ​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​រំលោភ​លើ​ទំ​នក់​ចិត្ត ប្រ​ព្រឹ​ត​នៅ​ភូមិ​ឃុំ​ខាងលើ​ដែល​ឆបោក​យកប្រាក់​ថៃ​ចំនួន​៣១​ម៉ឺន​បាត​និង​ប្រាក់​អាមេរិក​ចំនួន​ពីរពាន់​ដូ​ល្លារ។​

      ក្នុងករណី​ខាងលើនេះ​ប៉ូលិស​ជំនាញកំពុង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់