adverise with khmeread 88f157d8 2576 4e2c 99e1 21c56210d3b0

នាវា​ដឹក​ប្រេង​បើក​បុក​ផែ​បូម​ប្រេង​លិច​ចូល​សមុទ្រ​បាត់​ខ្លួន​បុគ្គលិក​ម្នាក់​

      ព្រះសីហនុ ៖ បុរស​ម្នាក់​បាត់​ខ្លួន​តាំងពី​រសៀល​ម្សិលមិញ​រហូតមកដល់​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​នៅតែ​មិនទាន់​រកឃើញ​នៅឡើយ ដោយសារ​ឧប្បត្តិហេតុ​នាវា​ដឹក​ប្រេង​បើក​បុក​ផែ​បូម​ប្រេង​កាលពី​វេលា​ម៉ោង​២​រសៀល​ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផែ​បូម​ប្រេង​តេ​លា ស្ថិតក្នុង​ក្រុម​៤ ភូមិ​៤ ​ឃុំ​អូរត្រេះ​ ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

       ករណី​នាវា​ដឹក​ប្រេង​មួយគ្រឿង​បាន​បើក​បុក​ផែ​បូម​ប្រេង​បណ្ដាល​ឲ្យ​បាក់​ធ្លាក់​ចូលក្នុង​សមុទ្រ​ហើយ​បាន​បណ្ដាល​ឲ្យ​សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន​ធ្លាក់ទៅជា​មួយ ឈ្មោះ សែម វ​ណ្ណះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ  រស់នៅ​ឃ្លាំង​ស្តុក​ប្រេង​តេ​លា​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ពុំទាន់​រក​មនុស្ស​ឃើញ​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់