ម៉ូតូនិងម៉ូតូបុកគ្នារបួសធ្ងន់ទាំងសងខាងនៅក្រុងតាខ្មៅ

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់នៅព្រហស្បតិ៍ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤៥នាទីល្ងាច នៅចំណុចមុខភោជនីយដ្ឋាន​ ខ្យល់ទន្លេ​ផ្លូវលេខ២១ស្ថិតនៅភូមិព្រែកខ្សេវ​ សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ 

ប៉ូលិសបន្តថា​ គ្រោះថ្នាក់នេះបង្កដោយម៉ូតូមួយគ្រឿងម៉ាក​ សង់ការ៉េ ពណ៌​ ក្រហម​ ពាក់ស្លាកលេខភ្នំពេញ 1W-4362 អ្នកបើកម៉ូតូមិនស្គាល់ (អត្តសញ្ញាណ) បើកម៉ូតូក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេងមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក VIVA-110ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1S.3351 អ្នកបើកម៉ូតូ (មិនទាន់ស្គាល់ឈ្មោះ) រងរបួសធ្ងន់​ ត្រូវ​បានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យស្រុកស្អាងដឹកយកទៅសង្គ្រោះ។  

ម៉ូតូខូចខាតធ្ងន់០២គ្រឿង​បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ។ មូលហេតុមកពីអ្នកបើកម៉ូតូ​ សង់ការ៉េ​ ពណ៌ក្រហម​ បត់​ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕​


  

adverise with khmeread