adverise with khmeread Eltonmain

អតីតអង្គរក្សប្តឹង Elton John ថា បានបៀតបៀនផ្លូវភេទ

            អតីត​អង្គរក្ស​ម្នាក់​ប្តឹង​តារាចម្រៀងជើងចាស់ Sir Elton John ពីបទ​បៀត​បៀន​ផ្លូវភេទនិង​វាយ​ដំ។ អង្គរក្ស​រូបនេះចោទថា តារាចម្រៀង​រូបនេះបាន​ព្យា​យាម​បំពាន​មក​លើ​ខ្លួន។​

            អង្គរក្សឈ្មោះ Jeffrey Wenninger បាន​ដាក់ពាក្យ​បណ្តឹង​ ហើយ​ចោទ​ថា តារាចម្រៀង​វ័យ​៦៩​ឆ្នាំរូបនេះ​បាន​លូក​ដៃចូល​ខោ​របស់ខ្លួន​។​ លោក Jeffrey ចោទប្រកាន់ថា Elton ​ព្យាយាម​ចាប់​ប្រដាប់​ភេទ​របស់ខ្លួន​ នៅពេល​អ្នកទាំងពីរ​ធ្វើដំណើរ​តាម​រថយន្ត​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

            អតីតអង្គរក្សរូបនេះ​ ដែលគេជឿថា បាន​ឈប់ធ្វើ​ការងារជាមួយ​លោក Elton តាំងពីខែកញ្ញាឆ្នាំ​២០១៤​នោះ និយាយថា ខ្លួន​ព្យាយាម​ប្រកែកដោយ​ពាក្យ​សម្តីនិង​រើបម្រាស​ ប៉ុន្តែ​នៅ​តែមិនអាចបញ្ឈប់សកម្មភាព​របស់​តារា​ចម្រៀង​រូប នេះ​បាន៕

adverise with khmeread

មតិយោបល់