អ្នកវិទ្យាសាស្ត្រអះអាងថាបុរសក្បាលទំពែកប្រឈមហានិភ័យកើតជំងឺកូវីដ១៩ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ព្រោះអ័រម៉ូនមួយប្រភេទ

អ្នកវិទ្យាសាស្ដ្រលាតត្រដាងថា បុរសក្បាលទំពែកអាចនឹងមានហានិភ័យខ្ពស់ពីការស្លាប់ដោយវីរុសកូរ៉ូណា ដោយសារតែអ័រម៉ូនទំពែកមួយប្រភេទជួយមេរោគនេះវាយប្រហារកោសិកាក្នុងខ្លួន។ នេះយោងតាមកាសែត Daily Mail សរសេរនៅពីថ្ងៃសុក្រទី ៥ មិថុនានេះ។

អ័រម៉ូន Androgen ដែលបង្កឱ្យមនុស្សប្រុសជ្រុះសក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងករណីអាក្រក់បំផុតនៃកូវីដ១៩ក្នុងមន្ទីរពេទ្យប្រទេសអេស្ប៉ាញ។

ការរកឃើញនេះអាចនឹងដាក់ឈ្មោះថា Gabrin Sign បន្ទាប់ពីគ្រូពេទ្យជនជាតិអាមេរិកដំបូងគេ ដែលស្លាប់ដោយសារជំងឺកូវីដនៅសហរដ្ឋអាមេរិក គឺវេជ្ជបណ្ឌិត Frank Gabrin គឺជាបុរសក្បាលទំពែក។

សាស្ត្រាចារ្យ Carlos Wambier អ្នកដឹកនាំការស្រាវជ្រាវសំខាន់នៅពីក្រោយការរកឃើញពីសាកលវិទ្យាល័យ Brown បានប្រាប់ The Telegraph ថា "យើងពិតជាគិតថា ការទំពែកគឺជាការព្យាករណ៍ដ៏ល្អឥតខ្ចោះនៃភាពធ្ងន់ធ្ងរនេះ"។

ពីមុនវាត្រូវបានគេរាយការណ៍ថា មនុស្សប្រុសងាយស្លាប់ជាងស្ដ្រីដោយសារវីរុសនេះ។

ក្នុងប្រទេសអង់គ្លេស របាយការណ៍មួយនៅសប្តាហ៍នេះពីទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា បុរសក្បាលទំពែកងាយស្លាប់ដោយសារវីរុសនេះដល់ទៅ២ដងធៀបនឹងស្ត្រី។

សាស្ត្រាចារ្យ Wambier បានបន្ថែមថា "យើងគិតថា អ័រម៉ូន Androgens ឬអ័រម៉ូនបុរស គឺពិតជាច្រកចេញចូលសម្រាប់មេរោគចូលក្នុងកោសិការបស់យើង"៕ ប្រភព៖ Daily Mail 

adverise with khmeread