ក្រុមបាល់ឱបមួយរបស់ប្រទេសសាម៉ៅ ចេញមកប្រកួតនៅអូស្ត្រាលី ចៃដន្យផ្ទុះកូវីដ១៩ ជាប់នៅនូវែលសេឡង់ជាង ១០០ ថ្ងៃ, ទើបឥឡូវបានទៅស្រុកវិញ ជួបរឿងមួយទៀត

ក្រុមសមាគមកីឡាបាល់ឱបអាជីពមួយក្រុមមកពីប្រទេសសាម៉ៅ ដែលត្រូវបានបញ្ជូនទៅលេងការប្រកួតនៅក្រៅទឹកដីកាលពីថ្ងៃទី២៣ ខែកុម្ភៈ មកទល់បច្ចុប្បន្ននៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ។ នេះយោងតាម BBC ផ្សាយថ្ងៃសុក្រនេះ។

ក្រុមបាល់ឱប Manuma Samoa បាកចាកចេញពីស្រុកកំណើតក្នុងប្រទេសកោះប៉ាស៊ីហ្វិករបស់ពួកគេដើម្បីធ្វើការប្រកួតក្រៅដីនៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី កាលពីជាង ១០០ថ្ងៃមុន។

ប៉ុន្តែនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកគេត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកនៅក្នុងប្រទេសនូវែលសេឡង់ ហើយបន្ទាប់មកត្រូវបានជាប់នៅទីនោះ នៅពេលដែលប្រទេសកំណើតរបស់ពួកគេបានបិទព្រំដែនរបស់ខ្លួនទាំងស្រុង។

នៅក្នុងទីក្រុង Auckland ក្រុមមួយនេះបានស្នាក់នៅក្នុងបរិវេណវិហារមួយអស់រយៈពេលបីខែ ខណៈកីឡាករ ២០នាក់ត្រូវបង្ខំដេកក្នុងបន្ទប់តែមួយ។

ទោះបីពេលនេះ ពួកគេបានវិលត្រឡប់មកស្រុកកំណើតប្រទេសសាម៉ៅរបស់ពួកគេវិញក៏ដោយ ក៏ពួកគេនៅតែត្រូវឆ្លងកាត់ការនៅដាច់ដោយឡែកបន្ថែមពីរសប្តាហ៍ទៀត ហើយកីឡាករទាំងនេះ នៅតែមិនបានឃើញគ្រួសាររបស់ពួកគេនៅឡើយទេ៕ ប្រភព៖ BBC

adverise with khmeread