អ៊ីរ៉ង់ក្លាយជាប្រទេសទីមួយលើពិភពលោក រាយការណ៍អំពីរលកទីពីរនៃកូវីដ១៩ បន្ទាប់ពីបន្ធូរបន្ថយការបិទប្រទេសភ្លាម

អ៊ីរ៉ង់បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានរាយការណ៍អំពីរលកទី២នៃជំងឺកូវីដ១៩ បន្ទាប់ពីបានបន្ធូរបន្ថយច្បាប់បិទប្រទេស។

ប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានកត់ត្រាករណីឆ្លងថ្មីចំនួន ៣.៥៧៤ ករណីកាលពីថ្ងៃពុធទី៣មិថុនា ដោយបានផ្តួលកំណត់ត្រាការឆ្លងអាក្រក់បំផុតកាលពីមុនចំនួន ៣.១៨៦ករណីក្នុងមួយថ្ងៃដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី៣០ ខែមីនា។

ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការបិទទ្វារប្រទេសរបស់ខ្លួននៅក្នុងពាក់កណ្តាលខែមេសា ខណៈដែលករណីឆ្លងបានថយចុះ ពោលគឺមានរយៈពេលជាងពីរខែបន្ទាប់ច្បាប់នេះត្រូវបានដាក់ចេញក្នុងខែកុម្ភៈ ដោយសារវីរុសមួយនេះរាតត្បាតយ៉ាងខ្លាំង៕ 

adverise with khmeread