adverise with khmeread Descendants of the sun

តារាសម្តែងនិងក្រុមការងារផលិតរឿង “Descendants of the Sun” រៀបចំពិធីជប់លៀងជុំគ្នា

            តារា​សម្តែង​និង​ក្រុម​ការងារផលិតរឿង “Descendants of the Sun” នឹង​រៀប​ចំពិធីជប់លៀង​ជុំគ្នាមួយនៅខែក្រោយ​នេះ។

            តំណាង​របស់​ភាពយន្តភាគនេះបាន​អះអាងថា តួឯក​ប្រុស Song Joog Ki និងតារាស្រី Song Hye Kyo នឹងជួបជាមួយក្រុម​ការងារ​និង​ក្រុម​តារា​សម្តែង​នៅ​ថ្ងៃទី​០១​ខែមេសា​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​សង្កាត់ Nonhyun-dong ក្នុង​ទីក្រុងសេអ៊ូល។ វាគឺជាលើក​ទី​១​ហើយ​ដែល​ក្រុម​តារាសម្តែងនិងក្រុម​ការ​ងារ​ទាំងមូល​បានជួបជុំគ្នា​នៅ​កន្លែងតែមួយ​ ចាប់តាំងពី​រៀបចំ​កម្មវិធីជប់លៀង​កាល​ពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំមុនមក។

          ថ្មីៗនេះ Song Joong Ki  Song Hye Kyo  Park Hoon  Kim Min Suk និង​​តារាមួយចំនួន​ទៀត​ដែលសម្តែងក្នុងរឿង “Alpha Team” បាន​ទទួល​ទាន​អាហារ​ជុំគ្នា​នៅ​ Itaewon ។ ទោះបីជា​យ៉ាងណា ដោយសារតែ​វាជាកាលវិភាគឯកជន​ ដូ​ច្នេះ​មាន​ការពិបាក​លៃលក​ពេលវេលាឲ្យ​បាន​សម​ស្រប​សម្រាប់​សមាជិក​ម្នាក់​ៗ​ឲ្យ​ត្រូវ​តាមកន្លែងនិងពេលវេលាតែមួយ​រហូតមក​ទល់ពេលនេះ។

            ស្របពេលជាមួយគ្នានោះដែរ រឿង “Descendants of the Sun” កំពុងតែ​នៅរក្សា​ប្រ​ជា​ប្រិយភាពខ្លាំង​​ដដែល៕

adverise with khmeread

មតិយោបល់