វិធី ៧ យ៉ាងអាចជួយលោកអ្នកបាន នៅពេលចុះខ្សោយសម្ពាធឈាម

មនុស្សមួយចំនួនមានសម្ពាធឈាមខ្សោយពីធម្មជាតិ។ ជាធម្មតាវាមិនបង្ហាញរោគសញ្ញា និងមិនគួរឱ្យព្រួយបារម្ភទេ។ អ្នកត្រូវចាំថា ពេលសម្ពាធឈាមខ្សោយគឺតម្រូវឱ្យព្យាបាលនៅពេលណាតែវាបង្ហាញរោគសញ្ញាតែប៉ុណ្ណោះ។ នៅពេលចុះខ្សោយសម្ពាធឈាម លោកអ្នកនឹងចាប់ផ្តើមវិលមុខ រកកល់ចង់ក្អួត ស្រវាំងភ្នែក និងបេះដូងលោតញាប់ខុសធម្មតា។ ដូច្នេះប្រសិនបើអ្នកមានសម្ពាធឈាមខ្សោយ ត្រូវធ្វើដូចម្ដេចទើបព្យាបាលបាន?

១. ពិសាទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់កន្លះលីត្រនៅ ១៥ នាទីមុនពេលបាយ។
២. បន្ថែមជាតិប្រៃក្នុងអាហាររបស់អ្នក ព្រោះវាជួយរក្សាជាតិទឹកក្នុងរាងកាយរបស់អ្នក និងជំរុញដល់សម្ពាធឈាម។
៣. ការសិក្សាបង្ហាញថា កាហ្វេក៏អាចជួយដល់អ្នកមានសម្ពាធឈាមខ្សោយដែរ ដូច្នេះបរិភោគវាក្រោយបាយរួច គឺជាការប្រសើរបំផុត។
៤. អ្នកមានសម្ពាធឈាមខ្សោយមិនគួរបរិភោគអាហារច្រើនពេកនោះទេ ព្រោះក្រពះនិងពោះវៀនរបស់អ្នកត្រូវការឈាមសម្រាប់ការរំលាយអាហារ ហើយចង្វាក់បេះដូងរបស់អ្នកមិនកើនឡើងគ្រប់គ្រាន់ទេសម្រាប់តម្រូវការដែលកើនឡើងនេះ។
៥. អាហារដូចជាបាយស នំបុ័ងគ្រប់ប្រភេទ ភេសជ្ជៈជាតិស្ករ និងដំឡូងបារាំង ត្រូវកាត់បន្ថយប្រសិនបើអ្នកមានសម្ពាធឈាមខ្សោយ។
៦. គេងឱ្យបានគ្រប់គ្រាន់។
៧. ត្រូវធ្វើលំហាត់ប្រាណដើម្បីបង្កើនចង្វាក់បេះដូង និងលំហូរឈាមដើរបានស្រួល៕

adverise with khmeread