ក្រិនស្បែកលើជើង? ធ្វើបែបនេះលោកអ្នកនឹងឃើញស្នាមក្រិនថយចុះយ៉ាងច្រើន មិនបាច់ជះលុយលើផលិតផលថ្លៃៗ

ស្បែកក្រិនបណ្តាលមកពីកត្តាច្រើន ដូចជាត្រូវកម្តៅថ្ងៃច្រើន ពាក់ស្បែកជើងតឹងៗ ឬអង្គុយពែនភ្នែនញឹកញាប់ជាដើម។ នៅពេលមានស្នាមក្រិន លោកអ្នកដែលបារម្ភអំពីស្បែកតែងងាកទៅរកផលិតផលថ្លៃៗដើម្បីបំបាត់ស្នាមក្រិន ក៏ប៉ុន្តែមានដំណោះស្រាយធ្វើបានដោយខ្លួនឯង ហើយចំណាយតិចបំផុត។ 

អ្វីដែលលោកអ្នកត្រូវការគឺ ទឹកដោះគោឆៅ និងម្សៅ Baking Soda។ 

វិធីព្យាបាល ៖

យកទឹកដោះគោក្នុងបរិមាណល្មមនឹងត្រាំជើង យកទៅកម្តៅ តែកុំឱ្យក្តៅពេក។ ទុកទឹកដោះឱ្យនៅក្តៅឧណ្ហៗ ហើយចាក់វាចូលចានដែកមួយ ហើយត្រាំជើង ៣០ នាទី។ ទឹកដោះងាយស្រួលបំផុតក្នុងការបណ្តេញកោសិកាស្បែកក្រិនឱ្យចេញពីជើង។

ក្រោយត្រាំជើងកន្លះម៉ោង ជើងលោកអ្នកនឹងទន់ល្មឿយជាងមុន។ ឥឡូវជើងនៅសើមតិចៗចឹង សូមយកម្សៅ Baking Soda ខ្លះមកម៉ាស្សា (ត្រដុស) លើជើងត្រង់ស្បែកក្រិន។ ក្រោយត្រដុសសព្វហើយ ទុកចោល ១០ នាទី សឹមលាងជើងនឹងទឹក ហើយជូតឱ្យស្ងួតជាការស្រេច។ ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ លោកអ្នកនឹងឃើញប្រសិទ្ធភាពជាក់ជាពុំខាន៕

adverise with khmeread