យើងទាំងអស់គ្នាប្រើបង់បិទដំបៅខុសស្ទើរពេញមួយជី​វិតទៅហើយ តាមពិតគេបិទតាមរបៀបត្រឹមត្រូវចំនួន២!

នៅពេលនិយាយដល់បង់បិទដំបៅ មនុស្សភាគច្រើននិយាយអំពីរបួសនៅលើម្រាមដៃ។ គ្មានអ្វីត្រូវឆ្ងល់ទេ ម្រាមដៃតែងរងរបួសញឹកជាងគេ ដោយសារដៃប្រើសម្រាប់ធ្វើម្ហូប ដុំដែកគោល ឬធ្វើអ្វីផ្សេងទៀត។ នៅពេលរងរបួស អ្នកនឹងប្រើបង់បិទដំបៅ ហើយគិតថាប្រើវាបានត្រឹមត្រូវហើយ។ ប៉ុន្តែនៅពេលបិទលើម្រាមដៃរួច ស្រាប់តែតឹងម្រាមដៃ ពិបាកធ្វើការមែនទែន ហើយឆាប់រហូតចេញពីម្រាមដៃថែមទៀត។ នេះមកពីលោកអ្នកប្រើវាខុសបច្ចេកទេស។

ដើម្បីបិទឱ្យបានត្រឹមត្រូវ លោកអ្នកគួរអនុវត្តតាមវិធីពីរ ៖ 

១. នៅចុងម្រាមដៃ ៖ យកកន្ត្រៃកាត់បង់បិទដំបៅជាពីរឆ្នូតនៅសងខាង រួចបិទជាលក្ខណៈខ្វែង។ 
២. នៅលើតួម្រាមដៃ ៖ កាត់តាមរបៀបដូចខាងលើដែរ តែឱ្យចំហឆ្នូតកណ្តាលរាងធំ រួចរុំបង់បិទដំបៅតាមការគួរ ចង់ខ្វែង ឬ ចង់យ៉ាងម៉េចក៏បានឱ្យតែសមទំនង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត