ជនបរទេសម្នាក់មិនស្គាល់ឈ្មោះកាំជណ្តើរឡើងផ្ទះដោយសារប្រើថ្នាំមេតំហ្វេតាមីន

ភ្នំពេញ​ ៖​ មានករណីជនបរទេសស្លាប់មិនស្គាល់ឈ្មោះកើតហេតុនៅទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៤ទៀបភ្លឺ នៅចំណុចកាំជណ្ដើរឡើងផ្ទះលេខ៦២ ផ្លូវលេខ១១០កែង១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ 

សមត្ថកិច្ចនិយាយថា​​ ភិនភាគសពសាកសពឈ្មោះ ពុំស្គាល់ឈ្មោះ និងទីលំនៅ ភេទប្រុស មាឌធំសម្បុរស សក់វែងស្លូតពណ៌ខ្មៅ ច្រមុះស្រួច។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចម្រុះបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន។

ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹកសាកសពយកទៅតម្កលនិងរក្សាទុក(ទូក្លាស្សេ)នៅសាលតម្កល់សពវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕

adverise with khmeread