Michael Jordan នឹងបរិច្ចាគ ១០០ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

លោក Michael Jordan និយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់បណ្តាអង្គការដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។

វីរបុរសរបស់ NBA រូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់និងផលិតផលម៉ាក Jordan Brand របស់គាត់នឹងចែកចាយប្រាក់ទាំងនេះក្នុងរយៈពេលជាង ១០ឆ្នាំ។

ប្រាក់ទាំងនេះនឹងបញ្ជូនទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ "ការរើសអើងជាតិសាសន៍"៕


 

adverise with khmeread