ឃ្លាំងទំនិញដ៏ធំនិងទំនើបបំផុតរបស់ Amazon ត្រូវភ្លើងឆេះ ហើយបណ្តាលឱ្យរលំអគារនៅអាមេរិក

អគ្គិភ័យដ៏ធំបានបំផ្លាញឃ្លាំងចែកចាយមួយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញទៅកាន់អតិថិជនរបស់ក្រុមហ៊ុន Amazon នៅព្រឹកថ្ងៃសុក្រទី៥មិថុនា នៅទឹកដីអាមេរិក។

ជារឿងមិននឹកស្មានមួយដែលមិនមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ខណៈដែលកម្មករ ៤០នាក់បានរត់ចេញពីអគាយកប្រាស់អាយុរបស់ពួកគេនៅពេលដែលឃ្លាំងបានដួលរលំ។

ភ្នាក់ងារពន្លត់អគ្គីភ័យរាប់សិបនាក់មិនអាចបញ្ឈប់អណ្តាតភ្លើងពីការបំផ្លាញឃ្លាំងចែកចាយស្ថិតនៅក្នុងទីក្រុង Redlands ដែលមានចម្ងាយប្រហែលជាង ៩៦គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Los Angeles មួយនេះបានទេ។

ផ្លូវហាយវ៉េ 10 Freeway ស្ថិតនៅជិតនោះ ត្រូវបានបិទនៅក្នុងទិសដៅទាំងពីរអស់រយៈពេលជាច្រើនម៉ោងនៅពេលដែលអណ្តាតភ្លើងឆាបឆេះឡើងទៅលើអាកាស។

ក្រុមហ៊ុន Amazon បាននិយាយថា ឃ្លាំងនេះត្រូវបានប្រើដើម្បីដឹកជញ្ជូនផលិតផលធំៗ ហើយខ្លួនមិនរំពឹងថាអគ្គិភ័យនឹងប៉ះពាល់ដល់ការដឹកជញ្ជូនរបស់អតិថិជនឡើយ។

អភិបាលក្រុង Redlands លោក Charles M. Duggan Jr. បានប្រាប់ទូរទស្សន៍ Fox 11 ថា គ្មានការទាក់ទងទៅនឹងការធ្វើបាតុកម្មជុំវិញការស្លាប់របស់លោក George Floyd ឡើយ។

ប្រធានផ្នែកពន្លត់អគ្គិភ័យលោក Jim Topoleski បានប្រាប់ Fox 11 ថា ក្រៅពីការកំណត់រកមូលហេតុ ការស៊ើបអង្កេតនឹងពិនិត្យមើលថាតើអគ្គិភ័យដ៏ធំបែបនេះបានកើតឡើងបានយ៉ាងដូចម្តេចនៅក្នុងអគារទំនើបមួយជាមួយនឹងប្រព័ន្ធការពារអគ្គីភ័យចុងក្រោយបំផុត។

តំបន់នេះមានឃ្លាំងស្តុកទំនិញអេឡិចត្រូនិច និងកន្លែងចែកចាយយ៉ាងច្រើន៕ 

 

adverise with khmeread