ក្លឹប Real Madrid ដាក់សំណើ៧១លានផោនដើម្បីផ្ទេរKai Havertz របស់ក្លឹប Bayern Leverkusen

        ក្លឹប​Real Madrid បាន​ដាក់​សំណើ​៧១​លាន​ផោន​ទៅ​ក្លឹប Bayer Leverkusen ដើម្បី​នាំយក​កីឡាករ Kai Havertz ប៉ុន្តែ​មានបំណង​អនុញ្ញាតឲ្យ​កីឡាករ​រូបនេះ​បន្ត​លេងនៅក្របខណ្ឌ Bundesliga មួយ​រដូវកាល​ទៀត​។

        Kai Havertz ​វ័យ​២០​ឆ្នាំ​នឹង​ចាកចេញ​ពី​ក្លឹប Leverkusen នៅ​ដំណាច់​យុទ្ធនាការនេះ បន្ទាប់ពី​រដូវកាល​ដ៏អស្ចារ្យ​នេះ ​ដោយ​រកបាន​១៥គ្រាប់និង​ជួយ​បង្កើត​ឱកាស​៨​លើក។

        ស្ថិតិ​នេះ​រួម​ទាំង​៥គ្រាប់ក្នុង​ការ​បង្ហាញមុខ​បួន​លើក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់ផងដែរ​។​​ក្លឹប Bayern Munich ក៏ចាប់អារម្មណ៍​កីឡាករ​រូបនេះ​ផងដែរ​ ចាប់តាំងពី​វិលត្រឡប់​មក​ក្របខណ្ឌ Bundesliga វិញ​កាល​ពីខែ​មុន។

        ប៉ុន្តែ​កាសែត Bild បានអះអាងថា ក្លឹប Real Madrid ទំនងជា​យក​ឈ្នះ​ក្លឹប​ផ្សេងទៀត​ក្នុង​ការ​ប្រជែង​យក Kai Havertz តាម​រយៈ​ការ​ផ្តល់ឱកាស​ឲ្យ​លេង​នៅ​ក្របខណ្ឌ Bundesliga រហូត​ដល់ចប់​ឆ្នាំ​២០២១៕

adverise with khmeread