Kevin De Bruyne អាចនឹងពិចារណាឡើងវិញ បើ Manchester City ជាប់បម្រាមមិនឲ្យលេងនៅ Champion League

        Kevin De Bruyne នឹង​រង់ចាំ​រហូត​ដល់​មាន​ការ​សម្រេច​ពី​វាសនា​របស់ខ្លួននៅ Champion League​ មុន​ពេល​សម្រេចចិត្ត​ពីអនាគត​ នេះបើតាម​លោក​ Roberto Martinez ។

        បណ្តឹងឧទ្ធរណ៍​របស់​ក្លឹប City នឹង​បម្រាម​មិនឲ្យលេងពីរ​ឆ្នាំ​នៅ​ក្របខណ្ឌ Champion League​ដែល​ដាក់ដោយ​ស្ថាប័ន UEFA ដោយសារតែ​ល្មើស​នឹង​លក្ខខណ្ឌចំណាយ​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌​នោះ​នឹង​ត្រូវ​សម្រេច អំឡុង​​សវនាការនៅ​សប្តាហ៍​ក្រោយ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល។

        ប្រសិនបើ​ការ​សម្រេចនេះត្រូវ​បាន​កម្តល់​មែននោះ វាអាចធ្វើ​ឲ្យ​កីឡាករ​សំខាន់​ៗ​របស់​ City ​ព្យាយាម​ស្វែង​រក​ច្រក​ចេញ​ ជាជាងចំណាយ​ពេល​ពីរ​ឆ្នាំ​ជា​មួយ​ក្រុម​ City​ដោយ​មិន​បាន​លេងនៅ​ Champion Leauge ។

        លោក Roberto Martinez ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​ទទួល​ស្គាល់ថា De Bruyne អាចនឹង​ត្រូវ​ចាកចេញ​ ប្រសិន​បើ​ឧទ្ធរណ៍​របស់​ City ​ត្រូវ​បាន​បដិសេធ​មែននោះ៕

adverise with khmeread