ត្រាំបញ្ជាមន្ទីរបញ្ចកោណឱ្យដកទាហាន ៩.៥០០ នាក់ចេញពីអាល្លឺម៉ង់​

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសុក្រថាលោកដូណាល់ត្រាំបានបញ្ជាយោធាឱ្យដកកងទ័ពចំនួន ៩.៥០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ជាសកម្មភាពមួយទំនងជានឹងបង្កើនក្តីបារម្ភនៅអឺរ៉ុបអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះទ្វីបមួយនេះ។

ចំណាត់ការនេះនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាល្លឺម៉ង់មកនៅត្រឹមចំនួន ២៤.០០០ នាក់ពីចំនួនបច្ចុប្បន្ន ៣៤.៥០០ នាក់នៅទីនោះ។

មន្ត្រីដែលមិនចង់បញ្ចេញឈ្មោះរូបនេះនិយាយថា ចំណាត់ការនេះគឺជាលទ្ធផលនៃការងាររាប់ខែរបស់មន្រ្តីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកគឺឧត្តមសេនីយ៍ Mark Milley ដែលជាប្រធានអគ្គសេនាធិការហើយមិនមានអ្វីពាក់ព័ន្ធនឹងភាពតានតឹងរវាងត្រាំនិងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលបានរារាំងផែនការរបស់ត្រាំក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G7 នៅខែនេះនោះទេ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ទី ២ បាននិយាយថាកងទ័ព ៩.៥០០ នាក់នឹងត្រូវបញ្ជូនទៅកន្លែងផ្សេងទៀត អ្នកខ្លះទៅប៉ូឡូញ ខ្លះទៀតទៅប្រទេសសម្ព័ន្ធមិត្តឯទៀត ខ្លះនឹងវិលត្រឡប់ទៅស្រុកវិញ៕  

adverise with khmeread