adverise with khmeread Arabic liverpool fan looks like luis suarez

បុរស​ជនជាតិ​អ៊ឺ​រ៉ា​ក់​ម្នាក់នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ Liverpool ច្រឡំ​ស្មានតែ Suarez

​    ​បុរស​ជនជាតិ​អ៊ឺ​រ៉ា​ក់​ជា​អ្នកគាំទ្រ Liverpool បានធ្វើ​ឲ្យ​គេ​ច្រឡំ​ស្មានតែ Suarez មែនទែន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ នៅពេលដែល​គាត់​បានធ្វើ​ដំណើរ​មក​ទឹកដី Anfield ដើម្បី​ថតរូប​ជាមួយនឹង​កីឡាករ Liverpool ម្តងៗ​។​

​    ​អ្នកគាំទ្រ Liverpool ជាច្រើន​បាននាំគ្នា​និយាយ​ពាក្យ​ដដែល​ថា "​នៅទីនេះ​មានតែ Luis Suarez ម្នាក់​ប៉ុណ្ណោះ​" ពី​កន្លែង​ទស្សនា​នៅ​រដូវ​កាល​នេះ ប៉ុន្ដែ​វា​ហាក់បីដូចជា​ពួកគេ​ខុស​ហើយ​។​

​    ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ​មាន​មនុស្ស​ម្នាក់ទៀត​មើលទៅ​ស្រដៀង​គាត់​ណាស់ ហើយ​បងប្អូន​ភ្លោះ​ដែល​បាន​ព្រាត់​គ្នា​ជា​យូរណាស់​មកហើយ​ម្នាក់នេះ​ក៏​ជា​អ្នកគាំទ្រ Liverpool ម្នាក់​ដែរ​និង​ចេះតែធ្វើ​ឱ្យគេ​ច្រឡំ​គាត់​ជាមួយនឹង​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ​។​

​    ​បុរស​អ៊ីរ៉ាក់​ម្នាក់នេះ​បានធ្វើ​ដំណើរ​មកកាន់​ទឹកដី Anfield មុនពេល​ទស្សនាការ​ប្រកួត​ក្រុម​សំណព្វ Liverpool របស់គាត់​និង​បាន​ថតរូប​ជាមួយនឹង​កីឡាករ​ហង្ស​ក្រហម​ជាច្រើនរូប​ក្នុងនោះ​មាន​ទាំង Daniel Sturridge ផងដែរ​។​

​    ​គួរ​ឲ្យ​ស្ដាយ​ដែល​គាត់​មិនមាន​រូបថត​ជាមួយនឹង Suarez ពិត​នោះទេ នេះ​មានន័យថា​កូនភ្លោះ​បែក​គ្នា​យូរហើយ​នេះ​នៅតែ​មិនបាន​ជួបគ្នា​ដដែល​៕

 

adverise with khmeread
ប្រភព៖ Dailymail, Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់