ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅមុខក្រសួងការពារជាតិ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន​ កាលពី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥ និង៤០នាទីល្ងាចក្នុងករណីប៉ុនប៉ងលួច  និងប្រើប្រាស់គ្រឿងញៀនដែលមាន ជនសង្ស័យម្នាក់ឃាត់ខ្លួននៅចំណុច មុខក្រសួងការពារជាតិផ្លូវ១១៤ភូមិ ០៩សង្កាត់ មិត្តភាព​ ខណ្ឌ៧មករា។           

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ហៀងសីហា ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ រើសអេតចាយមានទីលំនៅ ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ 

ប៉ូលិសបន្តថា​ ដំបូងកម្លាំងល្បាតរបស់ប៉ូលិសប៉ុស្តិ៍មិត្តភាព បានដើរល្បាតនៅក្នុងមូលដ្ផានខ្លួនហើយបានឃើញ ជនសង្ស័យកំពុងសម្ងំនៅក្បែរបន្ទប់ទឹកសាធារណ:។ ដោយមានការសង្ស័យ សមត្ថកិច្ចបានចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរ ឃើញនៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យ មានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដែកកាច់សោម៉ូតូអក្សរ L ចំនួន០១ហើយក៏នាំមកស្នាក់ការប៉ូលិសប៉ុស្តិ៍មិត្តភាពតែម្តង។

វត្ថុតាងដកហូតមាន១-ដែកកាច់សោម៉ូតូអក្សរ L ចំនួន០១,​ ២-ឧបករណ៍សម្រាប់ប្រើប្រាស់គឿងញៀនមួយចំនួន និងកាបូបស្ពាយពណ៌សូកូឡាចំនួន០១​ ហើយជនសង្ស័យពិនិត្យតេស្ត មានប្រើប្រាស់គ្រឿងញៀន។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread