ផឹកទឹកតាមពេលវេលាទាំង៤នេះឱ្យបានខ្ជាប់ខ្ជួន ជួយថែសុខភាពមាំទាំ និងទប់ស្កាត់ការគាំងបេះដូងព្រមទាំងជំងឺដាច់សរសៃឈាមខួរក្បាល

ការផឹកទឹកបានគ្រប់គ្រាន់ជួយរក្សាលំនឹងអង្គធាតុរាវក្នុងរាងកាយ។ រាងកាយមនុស្សមានទឹករហូតដល់ ៦០ ភាគរយ។ មុខងារនៃអង្គធាតុរាវក្នុងរាងកាយរួមមានការរំលាយអាហារ ការស្រូបជីវជាតិនានា លំហូរឈាម ការបង្កើតទឹកមាត់ ការដឹកជញ្ជូនសារជាតិចិញ្ចឹម និង ការរក្សាសីតុណ្ហភាពក្នុងខ្លួន។ 

អត្ថប្រយោជន៍នឹងរឹតទទួលបានពីការផឹកទឹក នៅពេលផឹកវាត្រូវតាមពេលវេលាដូចខាងក្រោម ៖
១. ផឹកទឹក២កែវក្រោយងើបពីគេង ជួយសរីរាង្គខាងក្នុងចាប់ផ្តើមដំណើរការសកម្ម។
២. ផឹកទឹក១កែវនៅមុនពេលបាយនីមួយៗជួយជំរុញដល់ការរំលាយអាហារ។
៣. ផឹកទឹក១កែវមុនពេលងូតទឹកជួយបន្ថយសម្ពាធឈាម។
៤. ផឹកទឹក១កែវមុនចូលគេងជួយទប់ស្កាត់ស្ត្រូក (ដាច់សរសៃឈាមខួរក្បាល) និងគាំងបេះដូង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត