ការសិក្សារកឃើញថាអ្នករស់នៅទីខ្ពស់ជាងនីវ៉ូសមុទ្រទំនងរងផលប៉ះពាល់តិចពីកូវីដ១៩ ដោយហេតុផលពិសេសមួយ

ការសិក្សាថ្មីមួយបានបង្ហាញថាមនុស្សដែលរស់នៅទីកន្លែងខ្ពស់ទំនងជាមិនមានផលប៉ះពាល់អាក្រក់បំផុតនៃជំងឺកូរ៉ូណាទេធៀបនឹងអ្នកដែលរស់នៅកម្ពស់ស្មើកម្រិតទឹកសមុទ្រ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៥មិថុនា។

អ្នកវិទ្យាសាស្ត្របាននិយាយថាអ្នកដែលនៅទីខ្ពស់អាចសម្របខ្លួនបានល្អទៅនឹងកម្រិតអុកស៊ីសែនទាបនៅក្នុងឈាម ដែលជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការឆ្លងមេរោគ SARS-CoV-2។

ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបករណីនៃការការពារកូវីដ១៩នៅក្នុងតំបន់ខ្ពស់និងទាបនៃប្រទេសបូលីវីនិងអេក្វាឌ័រក្នុងទ្វីបអាមេរិកខាងត្បូង និងតំបន់ទីបេតិ៍ ដែលជាតំបន់ភ្នំគ្របដណ្តប់លើប្រទេសចិន។

ប្រជាជនដែលនៅកន្លែងខ្ពស់បានប៉ះពាល់នឹងអុកស៊ីសែនទាប ឬ "Hypoxic" ទាប ដោយវាបានក្លាយជាលក្ខខណ្ឌជំរុញការស៊ាំបែបជីវសាស្រ្តដោយអាចដឹកជញ្ជូនអុកស៊ីសែនទៅក្នុងសរសៃឈាមបានយ៉ាងប្រសើរ។

ពួកគេក៏បង្ហាញពីការថយចុះកម្រិតនៃអង់ស៊ីម ACE2 ដែលវីរុសត្រូវការដើម្បីឆ្លងទៅកោសិកានៅក្នុងសួត និងជាលិកាដទៃទៀត។

អ្នកវិទ្យាសាស្ត្របានអះអាងថាកត្តាបរិស្ថានដូចជាការកើនឡើងកាំរស្មីយូវីខ្ពស់នៅតំបន់ខ្ពស់ក៏អាចដើរតួជា "ការលាងសម្អាតជាតិគីមី" ដែរ។

អត្រាឆ្លងរោគកូវីដ១៩នៅតំបន់ដែលមានកម្ពស់ខ្ពស់ គឺទាបជាងតំបន់ដីទំនាបនៅបូលីវី ៣ ដង និងទាបជាង ៤ ដងនៅអេក្វាឌ័រ៕

adverise with khmeread