adverise with khmeread 3

​អ្នកគ្រូ​ស្អាត​ម្នាក់នេះ​ត្រូវ​នាយិកា​សាលា​បឋម​បណ្តេញចេញ​ដោយសារតែ​រឿង​ហួសចិត្ត​មួយ​នេះ​!

    ​ជំនួយការ​គ្រូបង្រៀន​វ័យ ២១ ឆ្នាំ​មួយរូប​ត្រូវបាន​អ្នកចាត់ការ​សាលា​បឋម​បញ្ឈប់​ពី​ការងារ​ដោយសារ​នាង​បាន​បម្រើការ​ជា​អ្នក​បង្ហាញ​ម៉ូត​នៅក្នុង​ប្រទេស​អង់គ្លេស បន្ទាប់ពី​មានការ​លេចឡើង​នៃ​រូបថត​នាង​ស្ថិតក្នុង​ឈុត​ខោអាវ​ក្នុង​ស្ត្រី​។​

​    ​យោងតាម​វេ​ប​សាយ The Lad Bible បានឱ្យដឹងថា Gemma Laird ដែល​បាន​បម្រើការ​នៅឯ​សាលាបឋមសិក្សា Bloemfontein រូបនេះ គឺ​ទើបតែ​ត្រូវបាន​គេ​ផ្តល់​ការងារ​ដល់​នាង​បានត្រឹមតែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​ដែល​នាង​ត្រូវបាន​គេ​បណ្តេញចេញ​។​

​    ​នាង Gemma បាន​អះអាងថា​នាយក​សា​សា​មិន​ចង់ឱ្យ​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត​របស់​នាង​ផ្តល់​ផលប៉ះពាល់​ទៅដល់​សិស្ស​ដែលមាន​អាយុ​ចន្លោះ​ពី ៥ ទៅ ៦​ឆ្នាំ​របស់​នាង​នោះឡើយ​។​

​    ​នាង​បាន​បកស្រាយ​ថា "​បន្ទាប់ពី​រយៈពេល​មួយ​សប្តាហ៍ ខ្ញុំ​ត្រូវបាន​កោះហៅ​ឱ្យចូល​ទៅក្នុង​ការិយាល័យ ហើយ​នាយិការ​សាលា​បាន​និយាយថា '​ខ្ញុំ​មិន​ចង់​មានការ​សន្ទនា​មួយ​នេះ​ជាមួយ​អ្នក​ឡើយ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ធ្វើ​'​។ គាត់​បានឱ្យ​ខ្ញុំ​អង្គុយ​ចុះ ហើយ​បាន​និយាយថា​មាន​មនុស្ស​មួយចំនួន​ស្ថិតនៅក្នុង​ផេ​ក Facebook ផ្ទាល់ខ្លួន​របស់ខ្ញុំ ហើយ​បាន​រកឃើញថា​ខ្ញុំ​បាន​បម្រើ​ការងារ​ជាតា​រា​ម៉ូ​ដែល​"​។​

​    ​"​ពួកគេ​បាន​ប្តឹង​ខ្ញុំ​ដោយសារ​រឿង​មួយ​នោះ​។ ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា ពួកគេ​មិន​ចង់ឱ្យមាន​ផល់ប៉ះពាល់​ទៅដល់​កេរ្តិ៍ឈ្មោះ​សាលា និង​ប្រជាជន​នឹង​អាច​បាត់បង់​ការគោរព​សម្រាប់​សាលា ប្រសិនបើ​ពួកគេ​ប្រទះឃើញ​ខ្ញុំ​ជាតា​រា​ម៉ូ​ដែល​"​។​

​    ​"​គាត់ (​នាយិការ​) បាន​និយាយថា គាត់​មិន​ចង់ឱ្យ​សិស្សសាលា​វ័យ ៦​ឆ្នាំ​របស់គាត់​គិតថា​វា​អាច​ទទួលយកបាន​នូវ​អាជីព​ជាតា​រា​ម៉ូ​ដែលនោះឡើយ​។ នាង​បានធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​ជា​មនុស្ស​កខ្វក់ និង​ប្រៀបដូចជា​ស្រីពេស្យា​អ៊ីចឹង​។ វា​ពិតជា​គួរឱ្យ​អស់សំណើច​ខ្លាំងណាស់​។ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ចាកចេញ ក្មេងៗ​និយាយប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ល្អ​ចំពោះ​ក្មេងៗ​ទាំងនោះ​ណាស់​។ ពួកគេ​ស្រឡាញ់​ខ្ញុំ​។ វា​ពិតជា​លំបាក​ដែល​ចាកចេញ ប៉ុន្តែ​ខ្ញុំ​គិតថា​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ​"​។

Gemma ពិចារណា​ថា​ចាត់ការ​តាម​ស្របច្បាប់ ដោយ​នាង​បាន​បញ្ជាក់ថា "​វា​ពិតជា​មិន​យុត្តិធម៌​នោះឡើយ​។ ខ្ញុំ​ត្រូវបាន​គេ​ធ្វើឱ្យមាន​អារម្មណ៍​មិន​សប្បាយចិត្ត​នោះឡើយ​សម្រាប់​ការងារ​របស់ខ្ញុំ​ពេលដែល​ខ្ញុំ​ចង់​មាន​ជីវភាព​ល្អ​ដូច​អ្នកដទៃ​នោះ​"​។​

"​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​សម្រាប់​ខ្លួនឯង និង​ឈោង​ចាប់​ក្នុង​អាជីព​មួយ​ដែលមាន​ស្ថិរភាព​ដូច្នេះ​ខ្ញុំ​នឹង​អាច​ចិញ្ចឹម​បីបាច់​ដល់​កូនស្រី​របស់ខ្ញុំ ប៉ុន្តែ​វា​អាច​ត្រឹមតែ​ផ្តល់​មកឱ្យ​ខ្ញុំ​វិញ​ជាមួយនឹង​អារម្មណ៍​គិតថា​ខ្ញុំ​ត្រូវបាន​គេ​បាញ់សម្លាប់​ទាំងស្រុង​ទៅវិញ​"​។​

"​និយាយ​ដោយស្មោះ ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​។ ខ្ញុំ​នឹង​ស្វែងរក​ការងារ​ដទៃទៀត​ក្នុងនាម​ជា​គ្រូបង្រៀន ប៉ុន្តែ​វា​នឹង​ទៅជា​យ៉ាងណា​ប្រសិនបើ​រឿងនេះ​កើតឡើង​ម្តងទៀត​?"​។​

Gemma អាច​រកប្រាក់​ចំណូល​ចំនួន ១៥០ ផោន​ក្នុង​មួយ​សប្តាហ៍​ជាមួយនឹង​ការងារ​ជា​ជំនួយការ​គ្រូបង្រៀន និង ១២០​ផោន​ក្នុងការ​ស៊ីថ្លៃ​ថត​ផ្សាយពាណិជ្ជកម្ម​ម្តងៗ​។​

​រាល់​បណ្តា​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​នា​ង​ទាំងស្រុង​គឺ​ស្ថិតក្នុង​ភាព​ឯកជន ដូច្នេះ​កូនសិស្ស​តូចៗ​ទាំងនោះ​មិនអាច​មើលឃើញ​រូបថត​មួយចំនួន​របស់​នាង​បានឡើយ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់