adverise with khmeread Zidane web

Zidane ត្រៀមគីឡូថ្មី ដើម្បីធ្វើស៊ី Barcelona

នៅ​សល់​តែប៉ុន្មាន​ថ្ងៃទៀត​ប៉ុណ្ណោះសម្រាប់គ្រូបង្វឹក​របស់​ក្លឹបរៀលម៉ាឌ្រីដ​​ Zinedine Zidane នឹងដឹកនាំការប្រកួត​ដ៏​សំខាន់​ដែល​គេ​ឲ្យ​ឈ្មោះថា El Clasico។

            បន្ទាប់ពី​បរាជ័យ​៤-០​ នៅ​ពហុកីឡាដ្ឋាន Bernabeu កាលពីខែ​វិច្ឆិកា Zidane នឹងរៀបចំ​ក្រុម​ថ្មី​មួយដែលមិនធ្លាប់​លេងជា​មួយ​គ្នា​ពីមុន​នៅពេល​ពួកគេ ធ្វើ​ដំណើរទៅទឹកដី​របស់​ Barcelona ដើម្បីសងសឹក​។ Zidane ក៏កំពុង​រងសម្ពាធ​ ដើម្បីធ្វើ​ឲ្យ​ប្រាកដ​ថា រឿងបែបនេះនឹង​មិនកើត​ឡើង​ម្តងទៀត​ទេ ក្នុងការដឹកនាំ​របស់លោក​។

            គេរំពឹងថា ​អតីត​ជើងឯក​វើលខាប់រូបនេះនឹងប្រើ​ប្រាស់ទម្រង់លេង​ ៤-៣-៣ ជាមួយនឹងក្រុម​ Barcelona​ ដោយ​កីឡាករ Keylor Navas ជា​អ្នក​ចាំ​ទី​​។ ក្រុម​​​ Real Madrid ​បាន​ដាក់ឲ្យ​ Bale, Benzema និង Ronaldo លេងជា​មួយគ្នា​បីលើក​មកហើយ​ នៅពេលជួបជាមួយក្រុម​ Barcelona​ ប៉ុន្តែពួកគេមិន​ទាន់​ឈ្នះ​នៅ​ឡើយទេ៕

            តើលើកនេះជម្រើសក្រុមថ្មីរបស់លោក Zidane អាចផ្ដួលក្លឹប Barcelona បានដែរឬទេ?

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់