adverise with khmeread Being hated

តើធ្វើដូចម្តេចដើម្បីដោះស្រាយជាមួយនឹងការដែលត្រូវគេស្អប់?

    ​ប្រសិនបើ​អ្នក​ត្រូវបាន​គេ​ស្អប់ វា​ច្បាស់​ជាមាន​ហេតុផល​ល្អ ឬ​ឆ្កួតៗ​នៅ​ពី​ក្រោយខ្នង​នៃ​ការ​ស្អប់​នោះ​។ មិន​ថា​អ្នក​សក្តិសម​នឹង​ទទួល​បានការ​ស្អប់​នោះ​ឬក៏​អត់​នោះទេ គឺ​ត្រូវ​អនុវត្តតាម​ដំណាក់កាល​ដូចខាងក្រោម​នេះ​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​នេះ​។ 

​    ​១- កុំ​ខ្វល់​ពី​វា​ខ្លាំងពេក​
​    ​ត្រូវ​ចៀសវាង​កុំ​ធ្វើ​ឲ្យ​បញ្ហា​នេះ​មើលទៅ​ដូចជា​មាន​ឥទ្ធិពល​លើ​អ្នកខ្លាំង​ឲ្យ​សោះ​។ ធ្វើបែបនេះ​នឹង​បង្ហាញថា រូបអ្នក​មិន​ទទួលរង​ឥទ្ធិពល​ពី​អារម្មណ៍​របស់​អ្នកដទៃ​ដែលមាន​ចំពោះ​អ្នក​នោះទេ​។ ត្រូវ​ឲ្យ​មាន​ភាពទន់ភ្លន់​ចំពោះ​ខ្លួនឯង និង​កុំ​ខឹងច្រឡោត​ដោយសារតែ​រឿងនេះ​ឲ្យ​សោះ​។ 

​    ​២- ស្វែង​រកមើល​មូលហេតុ​ដែល​គេ​ស្អប់​អ្នក​
​    ​ប្រសិនបើ​វា​ជាហេតុ​ផល​ល្អ ចូរ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នក​...​តើ​អ្នក​ចាំបាច់​ត្រូវ​ក្លាយជា​មនុស្ស​ល្អប្រសើរ​ជាមុន​ឬក៏​អត់​? គំនិត​ខ្លះ​ដើម្បី​ជួយ​អ្នក​ផ្លាស់ប្តូរ​ឥរិយាបថ​គឺ ត្រូវមាន​ចិត្តល្អ​ចំពោះ​គ្រប់គ្នា​ឲ្យ​បាន​ច្រើនជាង​មុន​។ ហើយក៏​ត្រូវ​ព្យាយាម​កុំ​និយាយ​កុហក​ច្រើន​នោះដែរ​។​

​    ​៣- កុំ​អើពើ​នឹង​ហេតុផល​ឆ្កួតៗ​
​    ​ប្រសិនបើ​វា​ជា​ហេតុផល​ឆ្កួតៗ (​ឧ​. មនុស្ស​មួយក្រុម​ស្អប់​អ្នក​ដោយសារតែ​អ្នក​ឆ្លាត​ជាងគេ​ពេក​) អ៊ីចឹង​កុំ​អើពើ​នឹង​វា​។ អ្នក​មិនចាំបាច់​មានប្រតិកម្ម​ចំពោះ​អារម្មណ៍​ស្អប់​របស់​ពួកគេ​ចំពោះ​អ្នក​នោះទេ​។ 

​    ​៤- និយាយ​ទៅកាន់​មិត្ត​ជិតស្និទ្ធ​អំពី​រឿងនេះ​ប្រសិនបើ​អ្នក​ទប់​អារម្មណ៍​លែង​ជាប់​
​    ​ការ​ដែលមាន​មិត្តភក្តិ​ជិតស្និទ្ធ​ដើម្បី​និយាយ​ទៅកាន់​គឺ​អាចជួយ​ដោះស្រាយ​នឹង​បញ្ហា​នេះ​បាន​យ៉ាង​ងាយស្រួល​បំផុត​។ 

​    ​៥- ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ពេល​ដោះស្រាយ​ជាមួយ​មនុស្ស​ដែល​ស្អប់​អ្នក​
​    ​កុំ​កាច​ដាក់​ពួកគេ តែ​ក៏​កុំ​រួសរាយ​ពេក​ផងដែរ​។ ប្រសិនបើ​ពួកគេ​ស្អប់​អ្នក​ដោយសារ​អារម្មណ៍រ​បស់​ពួកគេ ដូច្នេះ​អ្នក​គ្រាន់តែ "​បង្ហាញ​" ទៅវិញ​ថា អ្នក​មិន​ខ្វល់​អ្វី​ទាំងអស់​គឺជា​ការ​ស្រេច​។ មាន​មនុស្ស​ល្អៗ​ច្រើនណាស់​ក្រៅពី​ពួកគេ​នៅក្នុង​ពិភពលោក​នេះ​។ បើ​យក​ល្អ​កុំ​នៅក្បែរ​ពួកគេ ឬ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ផុតពី​មុខ​ពី​មាត់​របស់​ក្រុមមនុស្ស​ទាំងនោះ​តែម្តង​រឹតតែ​ល្អ​។​

​    ​៦- រូបអ្នក​គឺជា​រូបអ្នក កុំ​ផ្លាស់ប្តូរ​ទៅជា​រូបអ្នក​ផ្សេង​ឲ្យ​សោះ​
​    ​ត្រូវ​ចាំ​ថា​អ្នក​មិនអាច​ផ្លាស់ប្តូរ​ខ្លួនឯង​ទៅជា​អ្នកផ្សេង​បានទេ ដូច្នេះ​ប្រសិនបើ​ពួកគេ​ស្អប់​អ្នក​ដោយសារតែ​ជ្រេញ​មុខ​អ្នក អ៊ីចឹង​នោះ​ពិតជា​ហេតុផល​ដ៏​អាក្រក់​បំផុត​ហើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់