adverise with khmeread 1

ចាប់បានចោរជនជាតិវៀតណាមលួចម៉ូតូ

      ភ្នំពេញ ៖ ជនសង្ស័យជនជាតិវៀតណាមម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវប៉ូលិសឃាត់ខ្លួនកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៦ធ្នូឆ្នាំ២០១៥ វេលាម៉ោងនៅចំណុចផ្លូវ៧០កែងផ្លូវច្រកចូលយានដ្ឋានតាអុលបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចរួចមក។
     ប៉ូលិសប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អីស សៀ ហៅសៀ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ និងមុខរបរមិនប្រាកដ។ដកហូត: ម៉ូតូ០១គ្រឿង ម៉ាកSUZUKI (ឡែត) ពណ៌សស្លាកលេខភ្នំពេញ 1BZ-5588។
     ប៉ូលិសបន្តថា ខណ:ពេលកម្លាំងប៉ូលិសល្បាតបានឃើញនិងសង្ស័យម៉ូតូខាងលើជិះគ្នាចំនួន២នាក់ ភ្លាមនោះជនសង្ស័យបានបើកម៉ូតូយ៉ាងលឿនគេចខ្លួន កម្លាំងប៉ូលិសបានដេញប្រទាក់ក្រឡាគ្នាប្រហែល១៥នាទី ទើបឃាត់ជនសង្ស័យបាននៅចំណុចមុខណែត២៤h ខាងកើតស្តាតចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ជន សង្ស័យ ម្នាក់ជិះពីក្រោឈ្មោះ ហៅអាព្យុះ និងហៅអាវី ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ មានទីលំនៅ និងមុខរបរមិនប្រាកដគេចខ្លួនបាត់
    រីឯជនរងគ្រោះឈ្មោះ ឡាយ ហុី ភេទប្រុស អាយុ៤៣ឆ្នាំ ខ្មែរ ទីលំនៅក្នុងបុរីពិភពថ្មី ផ្ទះលេខ៦ ផ្លូវ២៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរលក់ខោអាវ។
   ចំពោះករណីខាងលើអធិការនិងប៉ុស្តិ៍កសាងសំណុំរឿងដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត៕

adverise with khmeread

មតិយោបល់