adverise with khmeread Wayne web

មិត្តរួមក្រុម Man Utd គាំទ្រ Wayne Rooney សម្រាប់យូរ៉ូឆ្នាំ២០១៦

            បន្ទាប់ពី​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Harry Kane និង​ Jamie Vardy លេងបានល្អ អំឡុងការប្រកួតឈ្នះ​ក្រុម​អាល្លឺម៉ង់​កាល​ពី​យប់​ថ្ងៃសៅរ៍ កៅអីរបស់ Wayne Rooney ក្នុងក្រុមជម្រើស​ជាតិ​កំពុង​ប្រឈម​នឹង​ការបាត់បង់​។

             ប៉ុន្តែមិត្តរួម​ក្រុម​​ Man Utd កីឡាករ Blind មិន​យល់យ៉ាង​នេះទេ។ ខ្សែការ​ពារ​ហូឡង់​រូបនេះ​​ បាននិយាយថា “​ខ្ញុំគិតថា នៅពេល​ Rooney ជាសះស្បើយ​ នោះគាត់គឺជា​កីឡាករ​ដ៏អស្ចារ្យហើយ​គាត់​អាច​ធ្វើ​ឲ្យ​ក្រុម​ប្រសើរ​ឡើង”។បច្ចុប្បន្ន​​ Rooney មាន​របួស​ក្បាល​ជង្គង់ធ្វើឲ្យគាត់កំពុងរងសម្ពាធ​ក្នុងការដណ្តើម​យក​តំណែង​នៅក្រុមជម្រើសជាតិ។

            ​Rooney វ័យ៣០​ឆ្នាំ​រក​បាន​៧គ្រាប់​នៅក្នុង​១០​ប្រកួត​ចុង​ក្រោយ​​របស់​Man Utd។ Blind បាននិយាយថា “​នៅពេល​ រូនី ជា​សះស្បើយ​ អ្នក​ប្រាកដ​ជា​ត្រូវ​ការ​គាត់។​ គាត់​អាចកែប្រែស្ថាន​ការណ៍​ឲ្យ​ប្រសើរ​ឡើង​” គាត់អាចនាំមក​អ្វីមួយពិ​សេស​ដល់​ក្រុម​”៕

adverise with khmeread

មតិយោបល់