1

Rihanna បញ្ចេញ​ឈុត​វីដេអូ​បទ​ចម្រៀង​ថ្មី​ស្រាត​ននលគក​

​    ​នាង Rihanna បានបង្ហាញ​ឈុត​ខ្លីៗ​ដល់​ប្រិយមិត្ត​នាង​ជាមួយនឹង​កាយវិការ​ត្រេកត្រអាល​មួយចំនួន​នៅក្នុង​វីដេអូ​បទ​ចម្រៀង​ចុងក្រោយ​របស់​នាង ដែល​នឹងត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​

​    ​តារាចម្រៀង​ដ៏​ស៊ិ​ច​ស៊ី​រូបនេះ​បាន​ផ្តល់ដំណឹង​ទៅដល់​អ្នកគាំទ្រ​របស់​នា​ង​នៅលើ​បណ្តាញ​សង្គម Twitter ថា វីដេអូ​សម្រាប់​បទ "Kiss It Better" គឺ​គ្រាន់តែ​ជាការ​បង្ហើប​ឱ្យដឹង​ជាមុន ដែល​វា​មើលទៅ​គឺ​ទំនង​ដូចជា​ចង់​សាកល្បង​ស្ទាបស្ទង់​មតិ​ពី​បណ្តា​ប្រិយមិត្ត​របស់​នាង​ផងដែរ​។​

​    ​ក្នុង​កាយវិការ​រ​មិច​រមួល​ក្នុង​ទិដ្ឋភាព​អាក្រាតកាយ​ក្រោម​ស្បៃ​ដ៏​ស្តើង ការបង្ហាញ​ឈុត​វីដេអូ​ខ្លីៗ​ចុងក្រោយ​របស់​តារាចម្រៀង​វ័យ ២៨ ឆ្នាំ​រូបនេះ​ទំនង​គ្រាន់តែ​ជាការ​បញ្ចេញ​ភាព​សិច​ស៊ី​ថ្មី​មួយ​បន្ថែមទៀត​របស់​នាង​ប៉ុណ្ណោះ​៕

ប្រភព៖ ដេលីមែល

មតិយោបល់