adverise with khmeread Download

ការប្រកួតរវាងប៉ាកគីអៅ និងប្រ៊ែតលីនឹងធ្វើឡើងនៅថ្ងៃទី ៩ មេសា ដោយពុំមានការលើកពេល ឬលុបចោលនោះឡើយ

    យោងតាមវេបសាយឆានែលញូវស៍អេស៊ា ​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ហ្វ៊ី​លី​ពី​ន​បានសម្រេច​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹងមិន​បញ្ឈប់​ការប្រកួត​ប្រភេទ​ទម្ងន់ Welterweight (៦៣,៥ គ​.​ក ដល់ ៦៧​គ​.​ក​) រវាង​វីរៈបុរស​ប្រដាល់​ហ្វ៊ី​លី​ពី​ន មែន​នី ប៉ាក​គី​អៅ និង ជើងឯក​ប្រដាល់​អាមេរិក ធី​ម៉ូ​ធី ប្រ៊ែ​ត​លី នៅ​ខែក្រោយ​នោះទេ ព្រោះ​គ្មាន​ពាក្យបណ្តឹង​ផ្លូវការ​ណាមួយ​ដើម្បី​បញ្ឈប់​ការប្រកួត​នេះ​ទេ​។ 

​    ​ប៉ាក​គី​អៅ អតីត​ជើងឯក​ពិភពលោក ៨ ស្ថាប័ន គឺជា​សមាជិកសភា ២ អាណត្តិ និង​ជា​បេក្ខជន​ឈរឈ្មោះ​សម្រាប់​តំណែង​ព្រឹទ្ធសមាជិក​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី ៩ ខែឧសភា​ខាងមុខ​។ 

​    ​អតីត​សមាជិកសភា​មួយរូប​បានស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ហ្វ៊ី​លី​ពី​ន​ពិនិត្យមើល​ការប្រកួត​នៅ​ថ្ងៃទី ៩ ខែមេសា ដែល​គេ​ចាត់ទុកថា​ជាការ​ប្រកួត​ចុងក្រោយ​របស់​ប៉ាក​គី​អៅ ព្រោះ​ការប្រកួត​នេះ​អាច​នឹង​ផ្តល់​ប្រៀប​ឈ្នះ​ដល់​ប៉ាក​គី​អៅ​ក្នុងការ​បោះឆ្នោត​។ 

​    ​ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត លោក អង់​ដ្រេ បូ​ទី​ស្តា (Andres Bautista) បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា "​ឥឡូវនេះ​យើង​ពុំ​ស្ថិតក្នុង​ស្ថានភាព​មួយ​ដើម្បី​បញ្ឈប់​ការប្រកួត​នេះ​ទេ​។ ការប្រកួត​នេះ​មិនមែន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យើង​ទេ​។ គ្មាន​ពាក្យបណ្តឹង​ជា​ផ្លូវការ​ណាមួយ​ត្រូវ​បានដាក់​ប្តឹង​អនុលោម​តាមច្បាប់​របស់​យើង​ទេ​"៕

 

ប្រភព៖ ឆានែលញូវស៍អេស៊ា

adverise with khmeread

មតិយោបល់