ការពិសោធន៍ ៖ ការខ័ណ្ឌចែករបាំងនៅក្នុងការិយាល័យឥតប្រយោជន៍ទេក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បើមិនពាក់ម៉ាស់ទេនោះ

ការខ័ណ្ឌចែករបាំងមិនមានប្រសិទ្ធិភាពដូចដែលមនុស្សបានគិតនោះទេនៅពេលនិយាយអំពីការការពារការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងការិយាល័យដូចដែលបានបង្ហាញនៅក្នុងវីដេអូមួយចេញផ្សាយដោយមជ្ឈមណ្ឌល Riken សម្រាប់ការស្រាវជ្រាវជីវសាស្ត្រឌីណាមិករបស់ជប៉ុន។

វីដេអូ ដែលបានផ្សាយនៅលើបណ្តាញសង្គម Twitter ដោយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី ៤ ខែមិថុនា បានបង្ហាញពីរបៀបដែលការក្អកមានគ្រោះថ្នាក់កម្រិតណានៅក្នុងការិយាល័យ ដោយផ្អែកលើថាតើភាគល្អិតរបស់វីរុសអាចរាលដាលបានឆ្ងាយកម្រិតណា។

កំពូលកុំព្យូទ័ររបស់មណ្ឌល Riken បានដំណើរការការសាកល្បងមនុស្សនិម្មិតបួននាក់ប្រឈមមុខនឹងគ្នានៅតុតែមួយ ប៉ុន្តែត្រូវបានខ័ណ្ឌចែកដោយរបាំង។

នៅដើមវីដេអូ អ្នកដែលឆ្លងមេរោគបានក្អកហើយភាគល្អិតនៃវីរុសបានហើរប៉ះនឹងរបាំង។ បន្ទាប់មក ភាគល្អិតបានបន្តដំណើរឆ្លងកាត់របាំងនោះ ហើយធ្លាក់លើមុខមនុស្សនៅម្ខាងទៀត។ 

ដូច្នេះការនៅជុំគ្នានៅទីប្រមុំផ្តុំគ្នាបែបនេះ គួរតែពាក់ម៉ាស់ជារឿងប្រសើរបំផុត៕

adverise with khmeread

អ្នកនឹងចូលចិត្ត