មិននឹកស្មាន! ហ្វូងចចកដើរទាំងហ្វូងៗមានចំណុចពិសេសដល់ថ្នាក់ហ្នឹងសោះ ទើបវាយកចចកចាស់ៗនាំផ្លូវ រីឯមេដឹកនាំចចកនៅក្រោយគេបំផុត

ឆ្កែចចក ៣ក្បាលដំបូង គឺជាឆ្កែចចកដែលចាស់ ឈឺ ឬខ្សោយ។ ពួកវាជាអ្នកនាំផ្លូវ និងកំណត់ល្បឿនដល់ហ្វូងចចកទាំងមូល។ ប្រសិនបើចចកទាំង៣ដើរនៅកណ្តាលឬដើរក្រោយគេ ពួកវាអាចដាច់ហ្វូងពីចចកក្មេងៗ និងវង្វេងពីហ្វូងចចកទាំងមូល។ ក្នុងករណីមានការឆ្មក់វាយប្រហារ ចចកទាំង៣នឹងលះជីវិតមុនគេសម្រាប់រក្សាអាយុជីវិតរបស់កុលសម្ព័ន្ធទាំងមូល ដែលមានអាយុក្មេងជាង។

នៅពីក្រោយចចកចាស់ទាំង៣ គឺចចកខ្លាំង ៥ ក្បាល ដែលគេហៅថាទ័ពស្រួច។ នៅកណ្ដាលគេគឺហ្វូងចចកក្មេងៗ។
បន្ទាប់មកគឺចចកខ្លាំងជាងគេបំផុតទាំង ៥ ក្បាល។

រីឯចចកមួយក្បាលចុងក្រោយគេហៅថា Alpha Male ជាមេដឹកនាំហ្វូងចចកទាំងមូល។ វាគ្រប់គ្រងអ្វីៗទាំងអស់ជាមួយនឹងប្រាជ្ញា បទពិសោធន៍ និងចក្ខុវិស័យរបស់វាពីក្រោយគេបង្អស់។

ការស្ថិតនៅទីតាំងនៅក្រោយគេបង្អស់នេះអាចឱ្យមេដឹកនាំហ្វូងចចកមើលឃើញអ្វីៗទាំងអស់ និង សម្រេចចិត្តដាក់ចេញក្បួនច្បាប់ក្នុងហ្វូងបានត្រឹមត្រូវ ព្រោះវាចាត់ទុកហ្វូងចចកខាងមុខគ្រប់គ្នាជាអាយុជីវិតនិងជារឿងចាំបាច់សម្រាប់ការរស់រានរបស់វា។

ចចកទាំងអស់ដើរលឿនឬយឺតអាស្រ័យលើចចកចាស់ទាំង៣ ហើយពួកវាមើលថែគ្នានិងជួយគ្នាទៅវិញទៅមកជានិច្ច។

វាជារឿងគួរឱ្យភ្ញាក់ផ្អើល ដែលសត្វឆ្កែចចកជាសត្វសាហាវ ប៉ុន្ដែយើងអាចដកពិសោធន៍មេរៀនពីពួកវាបានតាមរបៀបដើរជាហ្វូងនេះ។ យើងមិនដឹងសោះថាចចកចាស់ជាងគេជាអ្នកនាំផ្លូវ ប៉ុន្ដែយើងគួរកត់ចំណាំថា ចចកចាស់មានបទពិសោធន៍ ស្គាល់ទិសតំបន់ច្បាស់លាស់មិនងាយនាំគ្នាវាធ្លាក់ជ្រោះ ខណៈទទួលបានការការពារពីហ្វូងចចកដទៃទៀតតាំងពីដើមទីរហូតដល់ចុងកន្ទុយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត