adverise with khmeread 1

Messi រង​ការរិះគន់​យ៉ាង​សម្បើម​ដោយសារតែ​ស្បែកជើង​

​    ​កីឡាករ Lionel Messi បាន​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​ដោយ​ចៃដន្យ នៅពេល​គាត់​បរិច្ចាគ​ស្បែកជើង​របស់គាត់​នៅក្នុង​កម្មវិធី​ទូរទស្សន៍​អេ​ហ្ស៊ី​ប "Yes I am Famous" ក្នុង​កាយវិការ​បង្ហាញ​ពី​សុច្ឆន្ទៈ​។​

​    ​ប៉ុន្តែ​រឿងនេះ​មិន​ប្រព្រឹត្តិទៅបាន​ល្អ​នោះទេ ជាមួយ​ប្រទេស​ខ្លះ​ដែល​ឃើញ​ការលើក​ស្បែកជើង​បែបនេះ គឺជា​សញ្ញា​នៃ​ការប្រមាថ​ទៅវិញ ហើយ​អ្នកនាំពាក្យ​របស់​សហព័ន្ធ​បាល់ទាត់​អេ​ហ្ស៊ី​ប​គឺ​លោក Azmy Megahed បានបង្ហាញ​ការមិន​ពេញចិត្ត​របស់លោក​ផងដែរ​។​

​    ​លោក​បាន​និយាយថា "​ប្រជាជន​ក្រីក្រ​របស់​យើង​មិន​ត្រូវការ​គាត់​នោះទេ​។ ស្បែកជើង​ទាំងនេះ​ធ្វើការ​បានតែ​ជាមួយ​គាត់​ទេ​។ ខ្ញុំ​ពិតជា​ច្រឡំបល់​អស់ហើយ ប្រសិនបើ​គាត់​មាន​គោលបំណង​ចង់​បំបាក់មុខ​យើង អ៊ីចឹង​គាត់​គួរតែ​យក​ស្បែកជើង​ទាំងនោះ​ដាក់​លើ​ក្បាល​គាត់​ហើយ​លើ​ក្បាលមនុស្ស​ដែល​គាំទ្រ​គាត់​ទៅ​"​។​

​    ​គាត់​បាន​បន្ត​ទាំង​ក្តៅក្រហាយ​ទៀតថា "​យើង​មិន​ត្រូវការ​ស្បែកជើង​របស់គាត់​ហើយ​យើង​មិន​ត្រូវការ​ការបរិច្ចាគពី​ពួក​ជ្វី​ហ្វ​ឬ​ប្រជាជន​អ៊ីស្រាអែល​នោះទេ​។ យក​ស្បែកជើង​របស់​អ្នក​ឱ្យ​ប្រទេស​របស់​អ្នក​វិញ​ទៅ​។ អា​ហ្ស​ង់​ទីន​សម្បូរ​ភាពក្រីក្រ​ណាស់​"​។​

​    ​ក្នុង​វប្បធម៌​អារ៉ាប់ ការបង្ហាញ​បាត​ស្បែកជើង​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រមាថ​ខណៈ​ឃ្លា​អារ៉ាប់​មួយ​និយាយថា "​វ៉ៃ​នរណាម្នាក់​ជាមួយ​ស្បែកជើង​" គឺ​ពិតជា​មិនអាច​ទទួលយក​បានឡើយ​។​

​    ​ស្បែកជើង​ត្រូវបាន​ចាត់ទុកថា​កខ្វក់​ព្រោះ​ពួកវា​ជាន់​នឹង​ដី ហើយ​ពាក់​នឹង​ជើង ដែលជា​ផ្នែក​ចុង​បង្អស់​នៃ​រាងកាយ​។ ប៉ុន្តែ​អតីត​កីឡាករ Tottenham និង​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​គឺ​លោក Mido បានការ​ពារ​បំណងល្អ​របស់ Messi ដោយ​និយាយថា "​របស់​ដ៏​វិសេសវិសាល​បំផុត​ដែល​អ្នកសរសេរ​មាន​គឺ​ប៊ិក ហើយ​របស់​ដ៏​វិសេសវិសាល​បំផុត​ដែល​កីឡាករ​បាល់ទាត់​មាន​គឺ​ស្បែកជើង​"​។​

​    ​ម្ចាស់​កម្មវិធី​ទូរទស្សន៍​នេះ​គឺ​នាង Mona El-Sharkawy ក៏បាន​ការពារ​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​លើក​រូបនេះ​និង​បាន​និយាយថា មនុស្ស​បាន​បកស្រាយ​ខុសគ្នា​អំពី​អ្វីដែល​បានកើត​ឡើង​។​

​    ​នាង​និយាយថា "​ការពិត​គឺ​មិន​ដូច្នោះ​ទេ​។ វា​ជា​និន្នាការ​កម្មវិធី​របស់​ពួកយើង​ដែល​យើង​ទទួល​វត្ថុ​អនុស្សាវរីយ៍​ពី​ភ្ញៀវកិត្តិយស​របស់​យើង​ហើយ​ដាក់​វា​សម្រាប់​លក់​ដើម្បី​មនុស្សធម៌​។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល (​ចំពោះ​រឿងនេះ​)​។ ខ្ញុំ​មិនបាន​និយាយថា យើង​នឹង​យក​វា​ដើម្បី​បរិច្ចាគ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​ឬ​កន្លែង​ផ្សេង​នោះទេ​"៕

ប្រភព៖ The Sun

adverise with khmeread

មតិយោបល់