adverise with khmeread 1

គិតថា​អាកាសធាតុ​ឥឡូវ​ក្តៅ​ឬ​? វារឹតតែ​ក្តៅ​ពេល​ឃើញ​រូបថត​ឈុត​ប៊ី​គី​នី​របស់​នាង Jesse Sum

    ​កាលពីពេល​ថ្មីៗ​នេះ នាង Jess Sum បាន​ចែកចាយ​រូបថត​មួយចំនួន​ស្ថិតនៅក្នុង​ឈុត​ប៊ី​គី​នី​របស់​នាង រួម​នឹង​ឈុត​សំញែង​ដងខ្លួន​ដ៏​ស្រស់ស្អាត​របស់​នាង​នៅលើ​គ្រែ​ផងដែរ​ទៅកាន់​បណ្តាញ​សង្គម Weibo របស់​ប្រទេស​ចិន​។​

​    ​យោងតាម​វេ​ប​សាយ Asian E-News Portal បានឱ្យដឹងថា បើ​ធ្វើការ​ប្រៀបធៀប​រូបថត​ទាំងអស់ ឈុត​ប៊ី​គី​នី​ពណ៌​ក្រហម​គឺជា​ការពេញចិត្ត​ជាងគេ​ពី​សំណាក់​ប្រិយមិត្ត ខណៈដែល​នាង​បានបង្ហាញ​ពី​ដងខ្លួន​ដ៏​ស្រស់ស្អាត​របស់​នាង ជាមួយនឹង​ជើង​ស្រ​ឡូ​ន​ទាំង​គូរ​របស់​នាង​។​

​    ​នាង​បាន​បោះពាក្យ​សម្តី​មួយចំនួន​ទៅកាន់​បណ្តា​អ្នកគាំទ្រ​របស់​នាង​ថា "​សុំ​សាក​ថាមពល​របស់ខ្ញុំ​សិន​ហើយ និង​រីករាយ​ជាមួយ​ការ​ស្រូបយក​ពន្លឺ​ថ្ងៃ​ដ៏​ស្រស់ស្អាត​មុនពេល​ទទួលយក​ការថត​រឿង​ភាគ​ថ្មី​!"៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់