adverise with khmeread 3078d178 17b1 44f1 acb6 be2f716438a2

ទាស់​ពាក្យសម្តី​គ្នា​បុរស​ម្នាក់​ត្រូវបាន​សង្សា​របស់ខ្លួន​ចាក់​មួយ​កាំបិត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សង្សារ​ស្រី​របស់ខ្លួន​ចាក់​មួយ​កាំបិត​ដោយសារ​ទំនាស់​ពាក្យសម្តី​បន្តិចបន្តួច បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យសង្គ្រោះ។​

    អំពើហិង្សា​នេះ​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង១ និង៣០នាទី ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ២០១៦ ស្ថិតក្នុង​ភូ​​មិ​ខ្វា សង្កាត់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    បើ​តាម​ច​ម្លើ​យ​សារភាព​ពី​ជនសង្ស័យឈ្មោះ វី ដា ភេទ​ស្រី អាយុ២៨​ឆ្នាំ​ មុខរបរ​នៅផ្ទះ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ហើ​យ​មាន​​ ស្រុក​កំ​ណើ​ត​នៅ ភូមិ​តា​ប៉ាវ​ស្រុក​ត្បូងឃ្មុំ ខេត្ដ ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មុនពេល​កើ​ត​ហេតុ​ខ្លួន និង​សង្សា​បាននាំគ្នា​ជក់​ថ្នាំ និង​ផឹក​​ស្រា​ជាមួយគ្នា។​

    នាង​បន្តថា ស្រាប់តែ​ភ្លាម​នោះបាន​ឈ្លោះប្រកែក​គ្នា​ហើ​យ​ជនរងគ្រោះ​ដែលជា​សង្សារ​ក៏បាន​ទះកំភ្លៀង​ទៅ​លើខ្លួន​ចំនួន ២ កំភ្លៀង​។ ភ្លាមនោះ​ជនសង្ស័យ​បាន​ខឹង​រួច​បាន​ស្ទុះ​ទៅយក​កូនកាំបិត​ហើយ​បាន​ចាក់​ទៅ​លើ​ជនរងគ្រោះ​ពី​ខាងក្រោយ​ដែល​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

     ក្រោយពេល​កើ​ត​ហេតុ​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ដង្កោ​បាន​ចុះទៅ​កន្លែង​កើ​ត​ហេតុ​​ហើ​យ​បាន​នាំយក​ជនសង្ស័យ​មក​សួ​នាំនៅ​ប៉ុស្ដិ៍​សាកសួរ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ ងិន កុសល់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានមុខរ​បរជា សន្ដិសុខ​នៅ​ក្រុមហ៊ុន​សិន​ទ្រី ​ហើ​យ​មាន​ស្រុក​កំណើ​ត​នៅ​ភូមិ ៣ សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យរុស្សី​។​

      ក្រោយពី​បាន​សាកសួរ​រួច​ត្រូវបាន​បញ្ចូនទៅ​អធិកា​ដ្ឋា​ន​ប៉ូលិស​ខ​ណ្ខ​ដង្កោ​ចាត់​ការបន្ត​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់