សូរ្យគ្រាសមួយចំណិតនឹងមើលឃើញនៅថៃនិងកម្ពុជានៅក្នុងខែមិថុនានេះ

យោងតាមវិទ្យាស្ថានស្រាវជ្រាវតារាសាស្រ្តជាតិរបស់ថៃ ប្រទេសនេះក៏ដូចជាប្រទេសកម្ពុជានឹងមើលឃើញសូរ្យគ្រាសមួយចំណិតក្នុងខែនេះ។

បាតុភូតិនោះនឹងកើតឡើងនៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២០នៅរង្វង់ម៉ោងប្រហែល ៣ រសៀលនៅកម្ពុជានិងថៃនៅម៉ោងប្រហែល ៤ រសៀល។

បាតុភូតិនោះនឹងចាប់ផ្ដើមពីម៉ោង១កន្លះរសៀលតទៅ ហើយម៉ោង៣រសៀលនៅកម្ពុជានឹងមើលឃើញសូរ្យគ្រាសមួយចំណិតនេះបានប្រហែល៤០ភាគរយ។

ដោយឡែក ថៃព្រមានកុំឱ្យមើលសូរ្យគ្រាសនេះដោយភ្នែកទទេព្រោះតែផលប៉ះពាល់ពីកាំរស្មីយូវីដ៏គ្រោះថ្នាក់៕ ប្រភព៖ Khaosod និង dateandtimes

adverise with khmeread

អ្នកនឹងចូលចិត្ត