adverise with khmeread 6a06827f 3055 43de ac00 c9fa78d4284f   copy

ចាប់​ពួក​បងធំ​៣​នាក់​កាប់​ចាក់​កន្លែង​រាំ​ធុងបាស់​

      បាត់ដំបង ៖ ពួក​បងធំ​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​មោងឫស្សី​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​30​មីនាឆ្នាំ​2016​បន្ទាបពី​បង្ក​ហិង្សា​វាយ​លើ​យុវជន​៤​នាក់​ឲ្យ​របួស​កាលពី​ពេលយប់​។​

     ​ ប៉ូលិស​ស្រុ​មោងឫស្សី​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​8​ព្រឹក​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មោងឫស្សី​ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣នាក់​គឺ​១/​ឈ្មោះ​ខុន  សុផល ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោងឫស្សី​, ២/​ឈ្មោះ​ខេង ខឿន​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​រស់នៅ​ ភូមិ​ឃុំ​ដូចគ្នា​នង, ​៣/ឈ្មោះ​ឡា​ត់ និមល ភេទ​ប្រុស អាយុ២០ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ដូចគ្នា​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​អាវុធ​(​កាំបិត​និង​ដំបង​)​កាលពី​ថ្ងៃទី​២៩​ ខែមីនា ឆ្នាំ​២០១៦​ ម៉ោង​១០​ និង​១០នាទី​យ​ប់​ក្នុង​ពិធី​រាំ​ធុងបាស់​ភូមិ​ស្រែ​អូរ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​។ ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​និង​ធ្វើការ​ស្រាវជ្រាវ​រក​បក្ស​ពួក​មួយចំនួនទៀត​។​

      គួររំលឹកថា កាលពី​ថ្ងៃទី​២៩​ ខែមីនា ឆ្នាំ​២០១៦ ​ម៉ោង១០​និង​១០​នាទី​យប់​នៅ​ចំណុច​ភូមិ​ស្រែ​អូរ​ ​ឃុំ​កកោះ ស្រុក​មោងឫស្សី​ពលរដ្ឋ​ឈ្មោះ​ ឡាង ប៉ូ​រី​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានដាក់​ធុងបាស់​រាំ​កម្សាន្ត​ក៏​កើតមាន​ករណី​ហិង្សា​ដោយ​ចេតនា​បង្កដោយ​ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា៤​ទៅ​៥​នាក​បាន​វាយ​គ្នា​បណ្តាល​ឲ្យ​រងរបួស៤នាក់​។​

      ក្នុង​ករណី​រឿងនេះ​ប៉ូលិស​បានធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​៤​នាក់​និង​បន្ត​ចាប់​បក្ខពួក​សេសសល់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់