កណ្តាល ៖ គ្រាប់ធុនMK82បស្សល់ទុកពីសម័យសង្គ្រាមលន់ នល់ក្រោមការត្រួតត្រារបស់អាមេរិកាំង ត្រូវបានអ្នកស្រុកប្រទះឃើញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នេះនៅចំណុចវាលស្រែ កន្លែងកាយដី ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
ប៉ូលិសនិយាយថា បន្ទាប់ពីទទួលពត៍មានពី ប្រជាពលរដ្ឋគំរូ ឈ្មោះ វ៉ា បានមករាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកឃ្លាំង ថាបានជីកដី និងប្រទះឃើញគ្រាប់ ទម្លាក់គ្រាប់០១ គ្រាប់ប្រភេទMK82 ប្រវែងប្រហែល ២.២២ m ទម្ងន់២២៧kg។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសុំគោលការណ៍ទៅ CMAC ដើម្បីសហការយកគ្រាប់នេះចេញកុំឲ្យរងគ្រោះដល់ប្រជាជនស្លូតត្រង់៕
