អាហារត្រូវចៀសវាង ប្រសិនបើអ្នកមានគ្រួសក្នុងតម្រងនោម

គ្រួសក្នុងតម្រងនោមកើតលើមនុស្សម្នាក់ក្នុងចំណោម១០នាក់នៅកន្លែងខ្លះលើពិភពលោក ខណៈដែលវាធ្វើឱ្យឈឺចាប់ និងគំរាមកំហែងដល់អាយុជីវិតយើង ហើយខ្លះទៀតកើតវាពេញមួយជីវិត។ រឿងដ៏អាក្រក់របស់គ្រួសក្នុងតម្រងនោម ក្រៅពីធ្វើឱ្យយើងឈឺចាប់ គឺវាគំរាមកំហែងលើជីវិតមនុស្ស៧០ភាគរយ។

យើងនឹងមិនរស់ដោយការភ័យខ្លាចឡើយ ប្រសិនបើយើងប្រុងប្រយ័ត្ន និងផ្លាស់ប្ដូររបបអាហារ ហើយត្រូវចៀសវាងការថប់បារម្ភដើម្បីកុំឱ្យវាកើតមកវិញម្ដងទៀត។ ប្រសិនបើអ្នកកើតគ្រួសក្នុងតម្រងនោម នេះជាអ្វីដែលអ្នកត្រូវចៀសវាង។

ពេលណាជាតិកាល់ស្យូម Oxalate ឬផូស្វ័រច្រើនក្នុងទឹកនោម ពួកវាអាចរួមបញ្ចូល និងកកើតទៅជាគ្រួសក្នុងតម្រងនោមបាន។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយសារជាតិកាល់ស្យូម Oxalate ឬផូស្វ័រ អ្នកគួរបរិភោគទឹកក្រូចឆ្មា ព្រោះក្រូចឆ្មាគឺជាអ្នកបំបែកសារធាតុទាំងនេះបាន។

អ្នកត្រូវដឹងថា កាល់ស្យូម Oxalate ឬផូស្វ័រចំនួនប៉ុន្មានទើបកកើតទៅជាគ្រួសក្នុងតម្រងនោម រួចរៀបចំរបបអាហារដើម្បីកំណត់អតិបរមានៃសារធាតុទាំងនោះក្នុងរាងកាយរបស់អ្នក។ ហើយការពិសាទឹកច្រើនក៏ល្អក្នុងការបំបែកគ្រួសក្នុងតម្រងនោមដែរ។

ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកត្រូវកាត់បន្ថយបរិភោគវា ឬចៀសវាងតែម្តងក៏បាន ប្រសិនបើអ្នកកំពុងមានគ្រួសក្នុងតម្រងនោម។

ផ្លែ Apricots, ផ្លែគីវី, ផ្លែស្ត្របឺរី, ពពួកសណ្ដែក, ស្ពៃក្ដោបស្រស់, ឃិនឆាយ, ត្រប់, ម្ទេសប្លោក, ជីរវ៉ាន់ស៊ុយ, ពោត, បន្លែស្លឹកបៃតង, ខាត់ណា, ដំឡូងបារាំង, ដំឡូងជ្វា, ស្ពៃស្ពីណាច, ប៉េងប៉ោះ, គ្រាប់អាល់ម៉ុង, គ្រាប់ស្វាយចន្ទី, បឺសណ្ដែកដី, សណ្ដែកដី, សារ៉ាយ, គ្រាប់ផ្កាឈូករ័ត្ន, ភេសជ្ជៈសូកូឡា, តែ, កាហ្វេ, ការ៉េមសូកូឡា, អំបិល, អាហារខ្លាញ់, សាច់គោ, សាច់មាន់, សាច់ជ្រូក, ទា, គ្រឿងសមុទ្រ, ផលិតផលទឹកដោះគោ, ស៊ុត ។ល។

អាហារខាងលើសុទ្ធតែមានសារធាតុ កាល់ស្យូម Oxalate ឬផូស្វ័របង្កគ្រួសក្នុងតម្រងនោម ប៉ុន្ដែមិនមានន័យថា អ្នកមិនអាចបរិភោគបាននោះទេ តែត្រូវហូបក្នុងចំនួនតិចតួចបំផុត៕

adverise with khmeread