អណ្តើកជាហុងស៊ុយដែលចិនៗជឿបំផុត! ដាក់ចំទិសនឹងនាំភាពរីកចម្រើនដល់មុខរបររកស៊ី

នៅក្នុងប្រទេសចិនបុរាណ អណ្តើកត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃអាយុយ៉ឺនយូរ ហើយនៅក្នុងការអនុវត្តផ្នែកហុងស៊ុយវាមានការប្រើប្រាស់ផ្សេងៗគ្នា។ របៀបដែលអ្នកប្រើរូបអណ្តើក ឬសត្វអណ្តើកនៅក្នុងហុងស៊ុយគឺអាស្រ័យលើបំណងរបស់អ្នក។

អ្នកជំនាញហុងស៊ុយឈ្មោះ Lillian Too ណែនាំឱ្យដាក់រូបចម្លាក់អណ្តើកដូចខាងក្រោម ដើម្បីសមតាមបំណងប្រាថ្នាចង់បានរបស់លោកអ្នក។
១. ការដាក់អណ្តើកនៅជិតទឹកជ្រោះសិប្បនិម្មិតឬអាងត្រីនឹងជួយបង្កើនថាមពលដល់សត្វអណ្តើកនេះដើម្បីឱ្យវានាំលាភចូលផ្ទះឬក្រុមហ៊ុន។
២. ការដាក់អណ្តើកនៅក្បែរក្បាលគ្រែរបស់អ្នកនឹងជួយបំបាត់ការថប់បារម្ភនិងអាចបំបាត់ការគេងមិនលក់។
៣. វាត្រូវបានគេចាត់ទុកថាជាហុងស៊ុយមិនល្អ ពេលដាក់អណ្តើកនៅក្នុងផ្ទះបាយឬបន្ទប់ទឹក។

អត្ថន័យនៃអណ្ដើកក្នុងហុងស៊ុយ៖
* សម្រាប់មុខរបររីកចម្រើននិងមាននិរន្តភាពយូរអង្វែង ៖ ត្រូវដាក់អណ្ដើកនៅទិសខាងជើងនៃផ្ទះឬការិយាល័យ។
* សម្រាប់ការពារសុខសុវត្ថិភាព ៖ ដាក់នៅខាងក្រោយផ្ទះ ឬក្នុងសួនច្បារ។
* សម្រាប់ឱ្យមានស្ថិរភាពក្នុងគ្រួសារ ៖ ដាក់កន្លែងណាក៏បាន ដែលអ្នកគិតថាចង់ការពារ លើកលែងតែក្នុងផ្ទះបាយឬបន្ទប់ទឹក៕

adverise with khmeread

អ្នកនឹងចូលចិត្ត