មិនបាច់ទាន់ដល់កាន់ផ្ទាល់ទេ…គ្រាន់តែឃើញក៏លង់ស្រឡាញ់បាត់ទៅហើយ!! Samsung Galaxy Z flip រចនាឡើងយ៉ាងប្រណីត…ស៊ីវីល័យ និងទាក់ចិត្តគ្រប់ក្រសែភ្នែក!!

(ភ្នំពេញ) ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០៖ ខ្យូតអី…ខ្យូតយ៉ាងនេះហ្ន៎! កំពូលស្មាតហ្វូនអេក្រង់បត់  Samsung Galaxy Z flip ផ្តល់នូវភាពស៊ីវីល័យ ភាពទាក់ទាញ និងភាពងាយស្រួលក្នុងការយកតាមខ្លួនណាស់…! ចង់វីដេអូខលជុំគ្នាក៏រឹតតែអស្ចារ្យទៀតជាមួយនឹងមុខងារដែលមានស្រាប់ Google Due អាចខលវីដេអូ បានច្បាស់ល្អបំផុតក្នុងកម្រិត 1080p! ហើយបើត្រូវការថតរូប Selfie វិញលោកអ្នកមិនចាំបាច់កាន់នាំតែចុកដៃ ឬធ្វើឱ្យទូរស័ព្ទញ័រថតរូបមិនច្បាស់នោះទេ…គ្រាន់បត់អេក្រង់តែបន្តិចលោកអ្នកអាចថតបានយ៉ាងរីករាយបំផុត! Samsung Galaxy Z flip ជានិមិត្តរូបនៃការរចនាឡើងសម្រាប់កំពូលទូរស័ព្ទនាពេលអនាគត!

 បន្ថែមពីនេះ Samsung Galaxy Z flip យើងហ៊ាននិយាយបានថាពិតជាស្មាតហ្វូនអេក្រង់បត់ដែលមានរូបរាងស្រស់សង្ហា ទាន់សម័យ ទាំងពេលបត់ និងពេលបើក! រចនាបថថ្មី…រសជាតិថ្មី បទពិសោធន៍ថ្មីនៃភាពទាក់ទាញថ្មី គឺពិតជាល្អប្រណីត ស្រស់ស្អាត ឡូយឆាយខ្លាំងណាស់ជាមួយនឹងអេក្រង់តូចនៅខាងក្រៅអាចឱ្យលោកអ្នកដឹងពី Notification នានាបានយ៉ាងងាយបំផុត! តើមានអ្វីទៀតដែល Samsung Galaxy Z flip ធ្វើអត់បាននោះ?

Samsung Galaxy Z flip គឺដូចជាទូរស័ព្ទវេទមន្តដ៏គួរឱ្យស្រឡាញ់អ៊ីចឹង! ចង់តូច…តូច…ចង់ធំ…ធំ និយាយទៅអាចបត់បែនបានគ្រប់ស្ថានភាពតែម្តង!  អេមហួសម៉ង!! Samsung Galaxy Z flip ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ដែលស័ក្តិសមបំផុតសម្រាប់កិត្យានុភាព និងភាពថ្លៃថ្នូររបស់លោកអ្នក!

ហើយបើនិយាយពីពណ៌វិញដឹងតែបាក់លោមហើយ…! ពណ៌គឺស្អាត និងទាក់ទាញខ្លាំងណាស់! ចាំងផ្លេករលោងដូចកញ្ចក់អ៊ីចឹង! និយាយពីថាលង់តាំងពីឃើញលើកដំបូងតែម្តង…! ទាំងរូបរាង…ទាំងពណ៌ និងទាំងមុខងារដែលបំពាក់មក!

 

* Samsung Galaxy Z flip

- តម្លៃ៖ 1,449 ដុល្លារ

- ពណ៌៖ ស្វាយ (រលោងចែងចាំងភ្លឺផ្លេកៗដូចកញ្ចក់) និង ខ្មៅ(រលោងចាំងភ្លឺផ្លេកដូចកញ្ចក់)!

 

កុំគ្រាន់តែគិតណា៎…ហើយក៏កុំរវល់តែស្រមៃអី…! សូមអញ្ជើញទៅសាកសួរព័ត៌មានបន្ថែមដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

adverise with khmeread
PR