Fcd96ce2 5085 4089 9702 d7022c496c2a

ស្មានតែ​លក់​ស្ករ​គ្រាប់ តាមពិត​លក់​ថ្នាំញៀន​សោះ​!

     កណ្តាល ៖ មនុស្ស​ទាបៗ​ពីរ​នាក់​កំពុង​ឈរ​លក់​ថ្នាំញៀន​ខុសច្បាប់​ស្មានតែ​លក់​ស្ករ​គ្រាប់​ត្រូ​ន​ប៉ូលិស​ស្រុក​ពញាឮ​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៤០​នាទី​នៅ​ចំណុច ភូមិ​ចតុទិស ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនល្មើស​៖​ចំនួន​០២​នាក់​គឺ​១-​ឈ្មោះ​វ៉ាន់ ចំរើន ហៅ តុញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​.​មាន​ទីលំនៅ​ភូមិ​កើតហេតុ និង​២-​ឈ្មោះ​បុំ បុប្ផា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ត្នោត​មាន​ទីលំនៅ​ភូមិ​ស្តុក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល។​

     វត្ថុតាង​ចាប់យក​រួ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​១៤​កញ្ចប់​(​តូច​០២​កញ្ចប់​ធំ​),​ ក្បាល​ដប​សំរាប់​ជក់​០១,​ ដែកកេះ​០៥,​ ដាវ​០១, ​ទុយ​យោ​សំរាប់​វាល​០១,​ កូន​កន្ត្រៃ​០២, ​សំបក​ថង់​សំរាប់​ច្រក​០៣,​ ទូរស័ព្ទ​០១​និង​កូន​ក្រ​បូ​ប​០១​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅ​ម្តុំ​កើតហេតុ​ខាងលើ​ពេលនោះ​កម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​ម្នាក់​និង​វត្ថុតាង​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់