adverise with khmeread Liverpool and tottenham target striker

Liverpool និង Spurs ចង់បាន​ខ្សែប្រយុទ្ធ Stefan Kiessling របស់ Leverkusen ក្នុង​ខែមករា​ខាងមុខ​

​ក្លឹប Liverpool និង Spurs បាន​កំពុង​ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់ Stefan Kiessling ដែល​ទើប​បង្ហើប​តម្រុយ​ថា​ពី​ការចង់​ចាក​ពី​ក្លឹប​។ Stefan Kiessling ដែល​ស៊ុត​បញ្ចូល​ទី ១៩ គ្រាប់​កាលពី​រដូវ​កាល​មុន ត្រូវបាន​ដាក់​ឲ្យ​អង្គុយ​កៅ​បម្រុង​ក្នុង​រដូវ​កាល​នេះ​បន្ទាប់ពី​ការមកដល់​របស់​អតីត​ខ្សែប្រយុទ្ធ Man Utd គឺ Javier Hernandez​។​

​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម​ថ្មី​របស់ខ្លួន Javier Hernandez បា​នរក​គ្រាប់​បាល់​ឲ្យ Leverkusen ចំនួន ១៥ គ្រាប់ ក្នុងជំនួប ១២ ប្រកួត​ចុងក្រោយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ជើងចាស់​របស់ Leverkusen ធ្លាក់ខ្លួន​ទៅ​អង្គុយ​នៅ​កៅអី​បម្រុង​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត​។ 

Stefan Kiessling បាន​សារភាពថា​ខ្លួន​ចង់​ចាក​ចេញពី​ក្លឹប​ដែល​រូបគេ​មាន​អនុស្សាវរីយ៍​ជាង​ដប់​រដូវ​កាល​មកនេះ​ដើម្បី​រក​ទ្រនំ​ថ្មី​ដែល​អាច​ឲ្យ​គេ​លេង​ជម្រើស​ដំបូង​។ សម្តី​បែបនេះ​ធ្វើ​ឲ្យ​ក្លឹប​បាលទាត់ Liverpool និង Spurs ចាប់អារម្មណ៍​ចង់​នាំ​រូបគេ​មក​ក្នុង​ខែមករា​ខាងមុខនេះ​។​

Stefan Kiessling បាន​ប្រាប់ Sky Sport Deutschland ដោយ​មុខ​ក្រហម​ថា "​ពិតប្រាកដ​ណាស់​គឺ​ខ្ញុំ​ចង់​លេង​បាល់​ជម្រើស​ដំបូង ខ្ញុំ​បាន​ចំណាយពេល​ដប់ឆ្នាំ​នៅទីនេះ ហើយ​ក្លឹប​ទាំងមូល​និង​ប្រិយមិត្ត​សុទ្ធតែ​ដឹងថា​ខ្ញុំ​រីករាយ​នៅទីនេះ​"​។ គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ទទួល​បានការ​ផ្តល់យោបល់​មួយចំនួន​ហើយ​ខ្ញុំ​នឹង​គិតពី​រឿងនេះ​"​។​

​គួរបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​រវាង​កីឡាករ Stefan Kiessling និង Leverkusen គឺមាន​ភាព​ស្អិតរ​មួ​ត ប៉ុន្តែ​ដោយសារ​ការមកដល់រ​បស់ Hernandez ទើប​ធ្វើ​ឲ្យ​មាន​ភាព​រង្គោះរង្គើ​អនាគត​របស់​កីឡាករ​រូបនេះ​៕

adverise with khmeread

មតិយោបល់