Bd2682c1 4dc6 4bf2 aa52 d5bf8136e757

មុខ​ហ្នឹង​អត់​សម​ធ្វើ​ចោរ​សោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​អំពើ​លួច​ត្ត្រូ​វ​បាន​ប៉ូលិស​ខណ្ឌដង្កោ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​២​រសៀល​នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ សុង ហៅ ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី អំពើ​លួច​យក​ទ្រព្យសម្បត្តិ​។ វត្ថុតាង​ចាប់យកៈ​ទី​០១-​សោ​កាច់ក​រាង​អក្ស​តេ ចំនួន​០១ ទី​០២-​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចំនួន​០១​គ្រឿង ទី​០៣-​កាបូប​លុយ ចំនួន​០១ ទី​០៤​សោរ​សម្រាប់​ជួសជុល​រថយន្ត​មួយចំនួន ទី​០៥-​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ឌ​.7005​ភព​1​មាន​លេខ​តួ 4091TR730131​ចំនួន​០១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អ្នកនឹងចូលចិត្ត

មតិយោបល់