adverise with khmeread 9058de82 6890 402b 95c6 0cfe7a52ef7c

ទើប​ចេញពី​គុក ឥឡូវ​ចូលដេក​គុក​វិញ​

     សៀមរាប ៖ បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាងថា ជា​មុខសញ្ញា​ប្លន់​ទើប​ចេញពី​គុក​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​កនលងទៅនេះ  ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០​ ខែមីនា​នេះ ពីបទ​រំលោភ​លើ​ទំនុក​ចឹ​ត្ត យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ​ស៊េរី​០១៦ មួយគ្រឿង ពី​ឈ្មោះ សេង ប៉ោ​សៀ ភេទ​ប្រុស​៣៥​ឆ្នាំ កាលពី​កំឡុងខែ​កុម្ភៈ​ ឆ្នាំ​២០១៦ នៅ​ចំនុច ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​កែវ ចាន់ណា ជា​មុខសញ្ញា​ប្លន់​ទើប​ចេញពី​ពន្ធនាគារ​ខេត្តសៀមរាប​ក្នុង​ខែ​១២​ ឆ្នាំ​២០១៥​កន្លងទៅនេះ ហើយ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់