បុរសអាយុ៦០និងអាយុ៧០រអ៊ូរឿងនោមទាស់ពេលវ័យកាន់តែចាស់ ស្រាប់តែបុរសអាយុ ៨០ ចូលមកអួតថានោមធូរឃ្សុយ ប៉ុន្តែបកស្រាយថា...

សំណើច ៖ បុរសអាយុ ៦០ រអ៊ូថា "អាយុ៦០គឺជាអាយុយ៉ាប់បំផុត។ ពេលឈឺបត់ជើងតូចម្តងៗប្រឹងចង់ស្លាប់ហើយប្រឹងឡើងយូរ តែមិនចេញសូម្បីមួយតក់"។ 

បុរសអាយុ ៧០ និយាយថា "ប៉ុនហ្នឹងក៏រអ៊ូដែរ ចាំមើលដល់ពេលលោកប្អូនឯងអាយុ៧០បានដឹងប្រឹង បត់ជើងតូចក៏មិនចេញ បត់ជើងធំក៏មិនចេញ អង្គុយលើចានបង្គន់ពេញមួយថ្ងៃ គ្មានអីចេញសោះ។ ហើយអាហាររាល់ថ្ងៃស្រួលលេបជាងគេមានតែបបរសទេ"។ 

បុរសអាយុ ៨០ ឆ្នាំស្រាប់តែចូលមក ៖ "លោកប្អូនទាំងពីរនិយាយត្រូវហើយ ប៉ុន្តែអាយុ ៨០ ទើបជាអាយុយ៉ាប់ជាងគេ"។ 

បុរសអាយុ ៦០ សួរទៅបុរសអាយុ៨០ថា "ចឹងតើលោកបងឯងនោមទាស់ដែរ?"។ 

បុរសអាយុ ៨០ តបវិញថា "ទេៗ ខ្ញុំនោមរាល់ព្រឹកម៉ោង ៦:០០។ ខ្ញុំនោមដូចទឹកបាក់ទំនប់ចឹង មិនមានបញ្ហានោមទាស់ទេ"។

បុរសអាយុ ៧០ សួរ "ចឹងលោកបងទល់លាមកមែនទេ?"។ បុរសអាយុ ៨០ តបថា "ទេៗ ខ្ញុំបត់ជើងរាល់ព្រឹកម៉ោង ៦:៣០"។

ដោយងឿងឆ្ងល់ខ្លាំងពេក បុរសអាយុ៦០និង៧០បានសួរព្រមគ្នាយ៉ាងដូច្នេះ "លោកបងបត់ជើងតូចនៅម៉ោង ៦:០០ ហើយបត់ជើងធំនៅម៉ោង ៦:៣០ ចឹងតើមានអីមិនល្អជាមួយអាយុ ៨០?"។ 

បុរសអាយុ ៨០ តបវិញម៉ាត់ៗថា "អូ ខ្ញុំប្រឹងក្រោកទម្រាំរួចពីគ្រែនៅម៉ោង ៧:០០"៕ 

adverise with khmeread