adverise with khmeread 1

Valencia បាន​បណ្តេញ​លោក Gary Neville បន្ទាប់ពី​ដឹកនាំ​ក្រុម​ថយក្រោយ​

​    ​លោក Gary Neville ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ដោយ​ក្រុម Valencia ជាមួយ​ការប្រកួត​នៅសល់​ប្រាំបី​ទៀត​មុននឹង​រដូវ​កាល​ត្រូវ​បានបញ្ចប់​។​

​    ​អតីត​ជំនួយការ​លោក Rafa Bentitez នៅ​ក្លឹប Liverpool គឺ​លោក Pako Ayestaran នឹង​ដឹកនាំ​ក្រុម​រហូតដល់​ចប់​រដូវ​កាល​ជាមួយ​ប្អូនប្រុស​របស់ Gary Neville គឺ​លោក Phil Neville ត្រូវបាន​រំពឹងថា នឹង​ស្នាក់នៅ​ជាមួយ​ក្លឹប​បន្ត​ដើម្បី​ជួយ​លោក Ayesteran ក្នុងការ​ដឹកនាំ​ក្រុម​។​

​    ​វីរៈបុរស Man Utd រូបនេះ​ត្រូវបាន​រំពឹងថា នឹង​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ ប៉ុន្តែ​ម្ចាស់​ក្លឹប​គឺ​លោក Peter Lim បាន​បង្ខំចិត្ត​ដើម្បី​ផ្លាស់ប្តូរ​ដោយសារ​ខ្លាច​ក្រុម​ធ្លាក់​ទៅ​លី​ក​លំដាប់​ទី​ពីរ​របស់​អេ​ស្ប៉ា​ញ បន្ទាប់ពី​មានតែ​ប្រាំមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​តំបន់​បាត​តារាង ហើយ​អាច​នឹង​ធ្លាក់​ទៅ​តំបន់​នេះ​ជាមួយ​ការប្រកួត​នៅសល់​ប្រាំបី​ប្រកួត​ប្រសិនបើ​លោក Gary នៅតែ​ជា​គ្រូបង្វឹក​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់