adverise with khmeread Juice1 600x314

ស្ត្រី​ជា​ម្តាយ​រូបនេះ​បាន​ជម្នះ​ជំងឺមហារីក​ជាមួយនឹង​ទឹក​បន្លែ​ផ្លែឈើ​ចម្រុះ បន្ទាប់ពី​គ្រូពេទ្យ​ប្រាប់ថា​អាចរ​ស់បាន​២​សប្តាហ៍​!

​    ​ជីវិត​ប្រែប្រួល​ទាំងស្រុង​នៅពេល​ក្លាយជា​ឪពុកម្តាយ​គេ​។ បន្ទាប់មក​លោកអ្នក​នឹង​ក្លាយជា​អ្នកទទួលខុសត្រូវ​សម្រាប់​ជីវិត​មួយ​ផ្សេងទៀត​មួយ​រំពេច​។ ធ្វើជា​ឪពុកម្តាយ​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ ទោះយ៉ាងណា រាល់​ឪពុកម្តាយ​ទាំងអស់​សុទ្ធតែ​ខ្វាយខ្វល់​ពី​អនាគត​កូន​។ កូន​ត្រូវការ​ឪពុកម្តាយ​នៅពេល​ពួកគេ​នៅ​ក្មេង និង​នៅ​ពឹងពាក់​ឪពុកម្តាយ​ដើម្បី​ជួយ​ពួកគេ​រស់ក្នុង​ពិភពលោក​មួយ​នេះ​។

​    ​សូម​ជួប​ម្តាយ​មួយរូប ដែល​បាន​បដិសេធ​ចុះចាញ់​ជំងឺមហារីក​ដូចខាងក្រោម​៖

​    ​លោកស្រី Natasha Grindley គឺជា​ម្តាយ​អាយុ ៣៧ ឆ្នាំ និង​ជា​គ្រូបង្រៀន​ក្មេង​តូចៗ​មកពី​ទីក្រុង Liverpool​។ លោកស្រី Natasha Grindley បាន​ពិនិត្យឃើញ​ជំងឺមហារីក​ក្រពះ​ដំណាក់កាល​ចុងក្រោយ​នៅ​ខែកក្កដា ឆ្នាំ ២០១៤ ហើយ​វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា គាត់​ពុំមាន​ពេលវេលា​យូរ​នោះទេ ដោយសារ​ជំងឺមហារីក​បាន​រីក​រាលដាល​ដល់​កូនកណ្តុរ ក និង​ដល់​ពោះ​ទៅហើយ ហើយ​គាត់​នឹង​ស្លាប់​នៅ​ចុងខែ​កក្កដា​នោះ​។ ទោះយ៉ាងណា ដោយសារ​គាត់​ជា​ម្តាយកូន​ពីរ​នាក់ គាត់​ក៏បាន​សម្រេចចិត្ត​តស៊ូ​ប្រឆាំងនឹង​ជំងឺមហារីក​នេះ​។ ក្នុងពេល​ដំណាលគ្នា​នេះដែរ គាត់​បាន​មើល​ថែកូន​ឈ្មោះ Liam អាយុ ៥ ឆ្នាំ និង​ឈ្មោះ Gabriella អាយុ ៦ ឆ្នាំ​។ លោកស្រី Natasha បានចាប់ផ្តើម​ទទួល​ការព្យាបាល​ដោយ​វិធីសាស្ត្រ​គីមី​តាម​ដំបូន្មាន​វេជ្ជបណ្ឌិត ប៉ុន្តែ​គាត់​បាន​ព្យាយាម​សាកល្បង​វិធី​ព្យាបាល​ផ្សេង​ជំនួស​វិញ​។ លោកស្រី Natasha បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នកនិពន្ធ​សៀវភៅ​អំពី​វិធីសាស្ត្រ​ព្យាបាល​តាមបែប​ធម្មជាតិ ឈ្មោះថា​សៀវភៅ Deliciously Ella និង​បាន​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ជាមួយនឹង​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។

​    ​ទោះបី​រាងកាយ​គាត់​ចាប់ផ្តើម​ទ្រុឌទ្រោម ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​មានការ​ផ្លាស់ប្តូរ​ច្រើន​ដោយសារតែ​របប​អាហារ​ថ្មី​។ លោកស្រី​ចាប់ផ្តើម​មើលទៅ​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​អារម្មណ៍​របស់គាត់​ក៏​ចាប់ផ្តើម​ប្រែជា​ល្អប្រសើរ​ឡើង​ផងដែរ​។

​    ​លោកស្រី​បាន​ប្រាប់​អ្នកកាសែត​របស់​វេ​ប​សាយ Daily Mail មួយរូប​ថា លោកស្រី​បាន​ប្រើប្រាស់​របប​អាហារ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។ លោកស្រី​បាន​បន្ថែមថា លោកស្រី​កត់សម្គាល់ឃើញ​ភាពខុសប្លែក​គ្នា​ជា​វិជ្ជមាន​គ្រប់​ពេលដែល​គាត់​ប្តូរ​របប​អាហារ​។

​    ​អា​ថ៍កំ​បាំង​របស់គាត់​មិន​មែ​នជា​អ្វីមួយ​ដែល​គេ​មិន​ស្គាល់​នោះទេ​។ មនុស្ស​ជាច្រើន​មុនៗ​លោកស្រី​ទៅទៀត​បានទទួល​ជោគជ័យ​ក្នុងការ​ព្យាបាល​ជំងឺមហារីក​រួច​អស់​ទៅហើយ​ដោយ​ការផ្លាស់ប្តូរ​របប​អាហារ និង​ទឹក​បន្លែ​ផ្លែឈើ​។ មនុស្ស​ទាំងនោះ​ត្រូវតែ​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ និង​ផលិតផល​សាច់​កែច្នៃ​។ មួយវិញទៀត ពួកគេ​ត្រូវតែ​បង្កើន​ការទទួល​ទាន​បន្លែ​សរីរាង្គ ជាពិសេស​ការ៉ុត (​ជាពិសេស​ពិសារ​ទឹក​ការ៉ុត​ឱ្យបាន​រាល់ថ្ងៃ​)​។

​    ​* ពីរ​ឆ្នាំ​បាន​កន្លងផុតទៅ​ចាប់តាំងពី​ការព្រមាន​ថា​គាត់​រស់​បានតែ ២ សប្តាហ៍​
​    ​
​    ​ពីរ​ឆ្នាំ​បាន​កន្លងផុតទៅ លោកស្រី Natasha ត្រូវ​វេជ្ជបណ្ឌិត​ប្រាប់ថា​រស់​បានតែ ២ សប្តាហ៍​ប៉ុណ្ណោះ ហើយ​ថា​ពេលវេលា​ចុងក្រោយ​គាត់​គួរតែ​ចំណាយ​ជាមួយ​គ្រួសារ​។ ទោះយ៉ាងណា ការតាំង​ចិត្ត និង​ការដឹងគុណ​របស់គាត់​ចំពោះ​វិធី​ព្យាបាល​តាមបែប​ធម្មជាតិ​បាន​ជំរុញ​គាត់​ឱ្យ​បញ្ចប់​សញ្ញាប័ត្រ​ផ្នែក​អាហារូបត្ថម្ភ​កម្រិត​ខ្ពស់ និង​បានចាប់ផ្តើម​បើក​ទំព័រ Facebook មួយ​ដោយ​ខ្លួនឯង​ទៀតផង​។ គាត់​សង្ឃឹមថា មនុស្ស​ឯ​ទៃទៀត​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​របប​អាហារ​ត្រឹមត្រូវ និង​យល់ដឹង​ពី​អត្ថប្រយោជន៍​ក្នុងការ​ព្យាបាល​ជំងឺ​រាប់មិនអស់​តាមរយៈ​ការផ្លាស់ប្តូរ​របប​អាហារ ដោយ​ងាក​មក​ទទួលទាន​ទឹក​បន្លែ និង​ផ្លែឈើ​ចម្រុះ​មុខ ជាពិសេស​ទឹក​ការ៉ុត​។

​    ​ទាំង​លោកស្រី Natasha និង ក្រុម​វេជ្ជបណ្ឌិត​មិនបាន​អះអាងថា ជំងឺមហារីក​អាច​ព្យាបាល​បាន​តាមរយៈ​របប​អាហារ​នោះទេ តែ​ទោះយ៉ាងណា​ការផ្លាស់ប្តូរ​ទម្លាប់​ទទួល​ទាន ជាពិសេស​ប្រសិនបើ​លោកអ្នក​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ វា​អាច​នាំមក​នូវ​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន​ដល់​លោកអ្នក​។

​    ​លោកស្រី​បាន​រស់​ដល់​សព្វថ្ងៃ​គឺ​ដោយសារតែ​គាត់​ចៀសវាង​សាច់​កែច្នៃ អាហារ​សម្បូរ​ជាតិ​ស្ករ ដោយ​ងាក​មក​បង្កើន​ការ​ផឹកទឹក​បន្លែ និង​ផ្លែឈើ​ចម្រុះ ក្នុងនោះ​ទឹក​ការ៉ុត គឺជា​របស់​ដែល​គាត់​ឧស្សាហ៍​ផឹក​ជាងគេ ហើយ​ជំងឺមហារីក​ក្រពះ​របស់​គាត់​ក៏​ស្រាប់តែ​បាត់ទៅ​វិញ​យ៉ាង​ភ្ញាក់ផ្អើល សូម្បី​ខាង​វិទ្យាសាស្ត្រ​ក៏​មិនដឹងថា​ត្រូវ​បកស្រាយ​យ៉ាងណា​នោះដែរ​។

​    ​លោកអ្នក​អាច​ចូលទៅ​មើល​ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់គាត់​តាមរយៈ​លីង​មួយ​នេះ​៖ https://www.facebook.com/YouCanHealForReal/?pnref=lhc​។ គាត់​ឥឡូវ​ក្លាយជា​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​ជំនាញ​មួយរូប បន្ទាប់ពី​ជាសះស្បើយ​ពី​ជំងឺ​មហារីកក្រពះ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់